គេហទំព័របច្ចេកវិទ្យា Test-mobile បានបង្កឲ្យមានការភ្ញាក់ផ្អើល ពេលដែលបង្ហោះនូវរូបភាពជាក់ស្តែង មួយសន្លឹក ជាមួយការបង្ហាញមុខរួមគ្នា នូវកំពូលស្មាតហ្វូនដែលទាំង Nokia, Sony និង HTCមិនធ្លាប់បានប្រកាសឲ្យដឹងនៅឡើយ ប៉ុន្តែមានព័ត៌មានចចាមអារាមជាច្រើន បានចុះផ្សាយពាក់ព័ន្ធនឹងវាទាំងនេះ។ រូបភាពដែលបង្ហាញឲ្យឃើញនេះ ដូចជារូបភាពថតនៅលើតុធ្វើការ ជាមួយគំរូស្មាតហ្វូនជាច្រើន ដែលកំពុងធ្វើពិសោធ សាកល្បង។

ក្នុងនោះស្មាតហ្វូន Lumia អេក្រង់ធំទូលាយមួយរបស់ Nokia បានស្ថិតនៅឆ្ងាយតុជាងគេ ជាមួយសំបកពណ៌ខៀវ ប្រចាំត្រកូលដូច Lumia 900 និង 800។ តាម Test-mobile នេះគឺជាស្មាតហ្វូន Lumia 1030, Phablet ដែល Nokia កំពុងធ្វើការអភិវឌ្ឍន៍ ហើយអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។

នៅក្បែរ Phablet របស់ Nokia ក្នុងរូបភាពនោះ គេក៏ឃើញមានស្មាតហ្វូនមួយ ដែលគេចាត់ទុកថាជា HTC One Mini (M4) ដែលមានរូបរាងដូចនឹង HTC One ប៉ុន្តែតូចជាងបន្តិច។

/

ជាក់ស្តែង ស្មាតហ្វូនទទួលការចាប់អារម្មណ៍ និងនៅជិតកាមេរ៉ាជាងគេក្នុងរូបភាព គឺស្មាតហ្វូន Xperia L4 របស់ Sony។ នេះគឺជាស្មាតហ្វូនអេក្រង់ Full HD 6,5 inch មានឈ្មោះកូដ Togari កំពុងត្រូវបានក្រុមហ៊ុនជប៉ុនធ្វើការអភិវឌ្ឍន៍។

/

បណ្តាព័ត៌មានកាលពីលើកមុនបានឲ្យឃើញថា Xperia Togari នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ដោយអាចប្រើ Android 4.3 ឬ 5.0 ជាមួយ chip quad core Snapdragon 800 របស់ Qualcomm៕

ដោយ៖ សិលាប្រភព៖ VE