មនុស្សប្រហែល ២០នាក់រងរបួស បន្ទាប់ពីយន្តហោះ Boeing 767 របស់ក្រុមហ៊ុន American Airlines បានឆេះ ខណៈកំពុងត្រៀមហោះហើរពីព្រលានយន្តហោះនៅ Chicago កាលពីថ្ងៃទី ២៨តុលា។

/

យន្តហោះដែលជួបគ្រោះថ្នាក់នេះគឺយន្តហោះ Boeing 767 ដែលមានលេខសម្គាល់ជើងហោះហើរ 383 របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines។ យន្តហោះនេះ មានផ្ទុកអ្នកដំណើរ ១៦១នាក់ និងសមាជិកក្រុមហោះហើរចំនួន៩នាក់ នៅព្រលានយន្តហោះ O'hare ក្នុងក្រុង Chicago។

នៅវេលាម៉ោងប្រហែល ២៖៣០នាទីរសៀលម្សិលមិញ (ម៉ោងក្នុងស្រុក) នៅពេលយន្តហោះកំពុងត្រៀមហោះហើរ ម៉ាស៊ីនខាងស្ដាំរបស់វាបានឆេះ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចនៅព្រលានយន្ដហោះ។ ភ្លាមនោះ ក្រុមបុគ្គលិកនៃយន្ដហោះនេះ បានបញ្ឈប់ការត្រៀមហោះហើរ និងបានជម្លៀសអ្នកដំណើរទាំងអស់ចេញពីយន្ដហោះ។ ហេតុការណ៍នេះបណ្ដាលឱ្យមានមនុស្សប្រហែល ២០នាក់រងរបួស។

/

នៅក្នុងវីដេអូដែលថតបានហេតុការណ៍នេះបង្ហាញថា អណ្ដាតភ្លើងបានរាលដាលយ៉ាងលឿន និងមានផ្សែងខ្មៅខ្មួលខ្មាញ់។ ក្រោយមកបន្តិច កងកម្លាំងពន្លត់អគ្គីភ័យក៏បានមកដល់កន្លែងកើតហេតុ។

/

Timothy Sampey មន្ដ្រីនៃកងកម្លាំងពន្លត់អគ្គីភ័យ បានឱ្យដឹងថា ប្រេងសាំងរបស់យន្តហោះ ត្រូវលេចធ្លាយ គឺជាមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់នេះ។ សំណាងល្អណាស់ដែលវាឆេះចំពេលយន្តហោះកំពុងត្រៀមហោះហើរ ហើយបើសិនវាឆេះនៅពេលកំពុងហោះហើរនោះលទ្ធផលមិនដឹងទៅជាយ៉ាងណាទេ។

ប្រែសម្រួល ៖ តារាប្រភព ៖ NBC