ការព្រមានស្ដីអំពីរលកយក្សត្រូវបានគេចេញផ្សាយ បន្ទាប់ពីមានគ្រោះរញ្ចួយដីមួយដែលមានកម្លាំង 7,8 Richter ធ្វើឱ្យញាប់ញ័រតំបន់មួយចំនួននៅ ប៉ាស៊ីហ្វិកខាងត្បូង។

យោងតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៤និង៤០ ថ្ងៃទី ៩ធ្នូ (ម៉ោងក្នុងស្រុក) នៅលំហសមុទ្រនៃប្រទេស Solomon ។ ចំនុចកណ្ដាលនៃការរញ្ជួយដីនេះ ស្ថិតនៅចម្ងាយពី Honiara (រាជធានីរបស់ Solomon) ប្រហែល ១៩៣គីឡូម៉ែត្រ ទៅទិសខាងត្បូង និងមានជម្រៅជិត ៥០គីឡូម៉ែត្រ នេះបើតាម AP ។
គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យដាច់ភ្លើង និងដាច់ប្រព័ន្ធទូរស័ព្ទមួយរយៈពេលខ្លី នៅក្នុងតំបន់មួយចំនួន។
នៅ Malaita ដែលជាកោះមួយនៅក្បែរតំបន់រញ្ជួយដី គេឃើញផ្ទះមួយចំនួនបានដួលរលំ ប៉ុន្តែការខួចខាតមិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយ។
កោះ Solomon ស្ថិតនៅលើខ្សែក្រវាត់ភ្លើងនៅប៉ាស៊ីហ្វិក ដែលជាតំបន់មួយមានភ្នំភ្លើងច្រើនជាង៤០០ ហើយវាមានគ្រោះរញ្ជួយដីកើតឡើងជាញឹកញាប់៕
ប្រែសម្រួល ៖ តារាប្រភព ៖ CNN