កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រភពព័ត៍មានបរទេសនានា បានផ្សាយថា ពួកប្រឆាំងលីប៊ី
បានចាប់ខ្លួន Saif al-Islam កូនប្រុស ទី ២ របស់ហ្គាដាហ្វី និង Mohammed Gaddafi ជា
កូនប្រុសច្បងរបស់ ហ្គាដាហ្វីត្រូវបានចុះចូលឲ្យចាប់ខ្លួនបន្ទាប់ពី ពួកប្រឆាំងបានចូលកាន់
កាប់ទីក្រុង ទ្រីប៉ូលីដែលជាទីតាំងសំខាន់ចុងក្រោយសម្រាប់ លោក ហ្គាដាហ្វី។

ក៍ប៉ុន្តែនៅថ្ងៃនេះបានបង្ហាញខ្លួននៅសណ្ឋាគាមួយដែលជាកន្លែងស្នាក់នៅរបស់អ្នកសារ
ព័ត៍មានបរទេសនានា នាទីក្រុង ទ្រីប៉ូលី ដើម្បីធ្វើបកស្រាយពីព័ត៍មានដែលថា រូបគេត្រូវ
បានចាប់ខ្លួន។ កូនប្រុសរបស់លោក ហ្គាដាហ្វីម្នាក់នេះ ក៍មានបញ្ជាក់ផងដែរថា លោក
ហ្គាដាហ្វី កំពុងស្នាក់នៅទីក្រុង ទ្រីប៉ូលី និង មានសុខភាពល្អ។

នៅពេលដែលអ្នកសារព័ត៍មាន សួរអំពីបងប្រុសរបស់លោក លោក Saif al-Islam បាន
និយាយថា បងប្រុសរបស់លោកបានចាកចេញពីប្រទេសលីប៊ី ទៅ សហរដ្ឋអាមេរិក ក្នុងនាមជាអ្នកកាទូត។

Saif al-Islam ត្រូវបានតុលាការឩក្រិដ្ឋកម្មអន្តជាតិដែលហៅកាត់ ថា ICC ចេញដីកា
ចាប់ខ្លួនចោទប្រកាន់ បទប្រឆាំងនឹងមនុស្សជាតិ ដោយបានចេញបញ្ជាឲ្យសម្លាប់អ្នកប្រឆាំង
ជាច្រើនអ្នក៕

(AAP)
ដោយៈ សំអាត