ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសតូចវ័យ ៦ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា បានបាត់បង់កែវភ្នែកបាត់ទៅហើយ បន្ទាប់ពីមានការវាយប្រហារ ដែលគេជឿថា ជាស្នាដៃក្រុមឧក្រិដ្ឋជនឈ្មួញចាប់ជំរិត តាមប្រមាញ់យកសរីរាង្គ នៅក្នុងប្រទេសចិន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

លើសពីនេះ បើយោងតាមរបាយការណ៍ ផ្តល់ ដោយស្ថានីយ៍ទូរទស្សន៍អោយដឹងថា ក្មេងប្រុសតូចនេះ ត្រូវបានរកអោយឃើញថា ពោរពេញទៅដោយឈាមស្រោចពេញខ្លួន បន្ទាប់ពីគេបានបាត់ខ្លួន អស់រយៈពេលជាង ៤ ម៉ោង អំឡុងពេលនៃការរត់លេងនៅឯសួនច្បារក្រោយផ្ទះ។
មិនត្រឹមតែប៉ុណ្ណោះ ទីភ្នាក់ងារសារព័ត៌មានទូរទស្សន៍រដ្ឋ CCTV ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ក្មេងប្រុសតូចនេះ ត្រូវបានក្រុមឧក្រិដ្ឋជនចាក់ថ្នាំ និង បានបាត់បង់ស្មារតីមុននឹងពេលពួកគេធ្វើការ វះយកចេញនូវគ្រាប់ភ្នែក។ ដោយឡែក មានការអះអាងថាគ្រាប់ភ្នែកក្មេងតូចនោះ ត្រូវបានរកឃើញនៅក្បែរនោះ តែជាអកុសល ប្រស្រីភ្នែក (cornea) ត្រូវបានបាត់បង់ បាត់ទៅហើយ។

ក្រុមមន្រ្តីប៉ូលីស មកពីក្រុង Fenxi ខេត្ត Shanxi ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍អោយដឹងថា នឹងមានការផ្តល់ជារង្វាន់ ពោលគឺ ជាសាច់ប្រាក់ដល់ទៅ ១០០,០០០ យ័នដល់បុគ្គលណាមួយ ដែលអាចផ្តល់ជាព័ត៌មានលម្អិត និងឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ដែលត្រូវបានគេជឿថា ទំនងជាស្រ្តី។
ជាការពិត សមាជិកគ្រួសារក្មេងតូចរូបនេះ បាននាំគ្នាស្រែកទ្រហ៊ោយំ មិនខ្ចីឈប់ ក៏ព្រោះតែខ្លោចចិត្ត ចំពោះក្មេងតូច ខណៈដែលក្មេងប្រុសតូចរូបនេះ ក៏កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបន្ថែមថា អ្នកជម្ងឺប្រមាណជាង ៣០០,០០០ នាក់ មកពីទូទាំងប្រទេសចិន ត្រូវការធ្វើការវះកាត់ ជារៀងរាល់ឆ្នាំតែនៅក្នុងនោះ អ្នកជម្ងឺត្រឹមតែ ១០,០០០ នាក់ប៉ុណ្ណោះ ដែលអាចទទួលបាននូវការវះកាត់ក៏ព្រោះតែ កង្វះខាតនូវការបរិច្ចាកសរីរាង្គ។
កាលពីឆ្នាំទៅ មនុស្ស ៧ នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោយពីទទួលទិញក្រលៀនពីក្មេងប្រុសម្នាក់ដោយខុសច្បាប់ ជាថ្នូរនឹង ការផ្តល់សាច់ប្រាក់ ដើម្បីអោយគេបានទៅទិញ iPhone និង iPad ។ គួររំឭកផងដែរថា សរីរាង្គក្មេងៗគឺពិតជាមានតម្លៃបំផុតនៅក្នុងទីផ្សារងងឹត របស់ក្រុមឧក្រិដ្ឋជនជួយដូរសរីរាង្គ ៕
* ព័ត៌មានផ្សេងៗទៀត មាននៅខាងក្រោម ៖
- បទពិសោធន៍ថ្មី ភ្នែកនៅកញ្ជឹង ក ៖ ក្រុមភ្ញៀវទេសចរ លុកលុយដល់ ទីស្នាក់អាស្រ័យ តោកំណាច- វីដេអូ ព្រឺក្បាល រន្ធត់ចិត្តបំផុត ល្បីពេញហ្វេសប៊ុក ទុកកូនតូច អោយលេង ជាមួយនឹង ពស់វែក- វីដេអូមួយនេះ ជាសញ្ញាណលេចចេញ នូវសត្វចម្លែកសមុទ្រ ឬ?- ដៃប្រដាប់ដោយកាំបិទ ចេញសម្លាប់រង្គាល ស្លាប់ ៤ នាក់ នៅទីសាធារណៈ
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ