កម្ពុជា៖ ប្រាង្គប្រាសាទអង្គវត្ដ មិនត្រឹមតែល្បីរន្ទឺអស់រយៈពេលជាច្រើនទសវត្សរ៍ នៃអច្ឆិរយៈរបស់ខ្លួននោះទេ តែពេលបច្ចុប្បន្ននេះ ក៏នៅតែមានមនុស្សជាច្រើននាក់ នៅជុំវិញពិភពលោក ចង់ឃើញ ចង់ស្គាល់ពីភាពអស្ចារ្យនៃប្រាង្គបា្រទខ្មែរមួយនេះដែរ។

width=443

មកដល់ថ្ងៃទី ០១ វិច្ចិកាម្សិលមិញនេះ​ ក៏មានគេហទំពរ័រជាច្រើន ដូចជាគេហទំព័រដេលីមែល ក៏បានចុះផ្សាយ ពីភាពអស្ចារ្យនៃប្រាសាទអង្គរវត្ដនេះដែរ។ ការចុះផ្សាយនៃអត្ថបទគឺថា ហេតុអ្វីបានជាប្រាង្គប្រាសាទរបស់ខ្មែរមួយនេះ អាចកសាងបានជាមួយថ្មភក់ឬថ្មខ្សាច់ (sandstone) រហូតដល់ ១០លានដុំ ដែលថ្មមួយដុំៗមានទំងន់ជិត ១.៥តោនឯណ្ណោះ។ មិនតែប៉ុណ្ណោះ តួប្រាសាទមួយនេះ ក៏នៅតែអាចមានភាពរឹងមាំបានរាប់រយឆ្នាំទៀតផង។

width=443

width=443

នេះវាបានបញ្ចាក់យ៉ាងច្បាស់ណាស់ថា សមិទ្ធិផលរួមដ៏អស្ចារ្យមួយនេះ ត្រូវបានកើតឡើងដោយការកសាង រវាងស្ដេចជំនាន់មុន និងប្រជារាស្រ្ដរបស់ព្រះអង្គ។ ទោះបីវាត្រូវបានកសាងពីថ្មភក់ក៏ដោយ អោយតែការកសាង កើតឡើងដោយផ្នត់គំនិតតែមួយ ចិត្ដចង់ធ្វើតែមួយ ការជួយគ្នាដោយស្ម័គ្រចិត្ដ និងសុឆន្ទៈ នោះអ្វីៗនឹងកើតឡើងដោយវិជ្ជមានស៊ីចង្វាក់ និងរឹងមាំបែបនេះឯង៕

ដោយ៖ នារីប្រភព៖ dailymail