ប្រជាជនKazakhstan រាប់សែននាក់កំពុងរងឥទ្ធិពលពីជាតិវិទ្យុសកម្មតាមរយៈរបៀបផ្សេងៗ
ជាច្រើន។ ផលវិបាករបស់ការសាល្បងអាវុធនុយក្លេអែរ កំពុងធ្វើឲ្យកុមារជាច្រើនខ្សោយ
ទៅៗ ដែលកុមារទាំងនោះ គឺជំនាន់អនាគតរបស់យើង។ អតីតប្រធានាធិបតី Kazakhstan
លោក Nursultan Nazarbayev បានសង្កត់ធ្ងន់ដូច្នេះ ក្នុងសន្ទរកថាស្តីពីជនរងគ្រោះដោយ
ជាតិវិទ្យុសកម្មនៅតំបន់ធ្វើសាកល្បងអាវុធនុយក្លេអែររបស់សូវៀតនៅ Semipalatinsk។

ក្រោយពីជាង២០ឆ្នាំបិទទ្វារតំបន់ធ្វើពិសោធន៍អាវុធនុយក្លេអែរបស់សូវៀតនៅទីក្រុង
Semipalatinsk ប្រទេសKazakhstan បានព្រមានដល់ពិភពលោកអំពីគ្រោះថ្នាក់បាត់បង់
សុវត្ថិភាពបរិស្ថាន និងជីវិតរបស់ប្រជាជននៅទីនេះ។

Semipalatinsk គឺជាតំបន់នៅខាងឥសានប្រទេសKazakhstan ដែលបានឆ្លងកាត់ការសាក
ល្បង បំផ្ទុះគ្រាប់បែកនុយក្លេអែរចំនួនជាង៥០០ដងកាលពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ១៩៨៩។
មុនឆ្នាំ១៩៦២ ការសាកល្បងទាំងអស់ត្រូវបានប្រព្រឹត្តឡើងនៅលើផ្ទៃដី។

ឆ្នាំ២០០១ អតីតប្រធានាធិបតី Kazakhstan លោក Nursultan Nazarbayev បានមានកិច្ច
ប្រជុំជាមួយនឹងអ្នកដឹកនាំនៅលើពិភពលោក ដើម្បីស្វែងរកវិធានការហិរញ្ញវត្ថុសំរាប់ការ
ដោះស្រាយបញ្ហាផលវិបាកក្នុងតំបន់។ លោក Nazarbayev បានស្នើសុំការជួយឧបត្ថម្ភ
ទឹកប្រាក់ចំនួន ១កោដិដុល្លាដើម្បីដោះស្រាយនឹងបញ្ហាអំពីសុខភាព និងបរិស្ថាននៅ
Semipalatinsk ក៏ដូចជានៅកន្លែងពិសោធន៍អាវុធនុយក្លេអែរក្នុងទូទាំងប្រទេស។

�ប្រជាជន Kazakhstan រាប់សែននាក់បានរងឥទ្ធិពលពីជាតិវិទ្យុសកម្ម តាមរយៈរបៀបផ្សេងៗ
ជាច្រើន។ ផលវិបាករបស់ការសាល្បងអាវុធនុយក្លេអែរកំពុងធ្វើឲ្យកុមារជាច្រើនខ្សោយទៅៗ
ដែលកុមារទាំងនោះ គឺជំនាន់អនាគតរបស់យើង។ ពិតជាពិបាកសំរាប់ពួកខ្ញុំណាស់ដែលត្រូវ
ដោះស្រាយបញ្ហាទាំងនេះដោយម្នាក់ឯង។ លោកសង្កត់ធ្ងន់។

ចំពោះ Semipalatinsk ឆ្នាំ២០១១ជាឆ្នាំដំបូងប្រកាសបុណ្យរំលឹកជនរងគ្រោះរងឥទ្ធិពល
ពីការពិសោធន៍ជាតិវិទ្យុសកម្មចំនួនជាង ១០០,០០០នាក់(តាមការស្ថិតិរបស់សអង្គការ
សហប្រជាជាតិ) លោក Bulat Ismailov សាស្រ្តាចារ្យនៅវិទ្យាស្ថានមហារីកជាតិ បាន
និយយាថា៖ ចំនួនកុមារ មានជំងឺឆ្លងតពូជនៅតែកើនឡើងៗ។

នៅឆ្នាំ២០០៤ រដ្ឋាភិបាលរុស្ស៊ីបានអនុម័តសេចក្តីអនុក្រិត្យជាច្រើន ដើម្បីផ្តល់សេវាកម្ម
ថែទាំសុខាភាព និងទឹកប្រាក់មួយចំនួនជារៀងរាល់ខែឲ្យអ្នកបានចូលរួមក្នុងការពិសោធន៍
នុយក្លេអ៊ែរនោះ។ រដ្ឋាភិបាល Kazakhastan ដែលជាប្រទេសមាន ស្ថានីយ៍សាកល្បងជាតិ
វិទ្យុសកម្ម Semipalatinsk របស់សូវៀត(ពីមុន) ក៏បានសងប្រាក់សំណងឲ្យប្រជាជននៅ
ទីនេះ៕
ប្រភព៖ NDT.
ដោយ៖ មិនា.