បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Todd Green បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីយន្តហោះ
ក្នុងការសម្តែងនៅលើអាកាសនៅទីក្រុង Harrison Township រដ្ឋ Michigan កាលពីថ្ងៃ២១
ខែសីហារកន្លងមក។

Todd Greenបានធ្លាក់ចុះពីកំពស់៧០ម៉ែត្រនៅពេលដែលគាត់ប្រឹងប្រែងដើរនៅលើយន្តហោះ
Stearman របស់ខ្លួនមកឧទ្ធម្ភាគចក្រផ្សេង។ ហេតុការនេះកើតឡើងនៅវេលាម៉ោង ១៣និង
៣០នាទីថ្ងៃ២១ខែសីហាក្នុងកម្មវិធីសម្តែងនៅទីក្រុង Harrison Township។ Green ត្រូវបាន
បញ្ជូនទៅមជ្ឈមណ្ឌលសុខាភាព Mount Clemens ជាបន្ទាន់។ អ្នកនាំពាក្យរបស់មជ្ឈមណ្ឌល
នេះបានឲ្យដឹងថា Green បានបាត់បងជីវិតហើយ។

តាមប្រភពព័ត៌មាន AP ការសម្តែងនៅលើអាកាស Selfridge នេះទាក់ទាញបានអ្នកទស្សនា
រាប់ពាន់អ្នក ហើយគេនឹងមានឱកាសទស្សនានូវការសម្តែងយ៉ាងគ្រោះថ្នាក់នៅលើ
អាកាស។
មន្ត្រីមូលដ្ឋាន មិនបង្ហើបឲ្យដឹងព័ត៌មានអំពីអាយុក៏ដូចជាស្រុកកំណើតរបស់Greenឡើយ។
ក៏ប៉ុន្តែនៅលើគេហទំព័ររបស់ក្រុមអ្នកចូលចិត្តដើរនៅលើយន្តហោះបានឲ្យដឹងថា Green
ជាកូនប្រុសរបស់អ្នកដើរតួជំនួសដ៏ល្បីឈ្មោះ Eddie Green ហើយគាត់កំពុងបន្តការងារ
របស់ឪពុកខ្លួន។

អ្នកទស្សនាជាច្រើនបានឃើញការធ្លាក់ចុះរបស់ Green តែគេស្មានថានោះគឺជាចំណែក
មួយក្នុងការសម្តែង ប៉ុន្តែក្រោយមក មានគេនិយាយថា មានរឿងអាក្រក់កើតឡើង។
សាក្សីម្នាក់បានឲ្យដឹងថា៖ �ទឹកភ្នែករបស់គេបានស្រក់ចុះ។ ពួកគេបានអង្គុយចុះ ហើយរួម
គ្នាបួងសួងឲ្យគាត់។�
ប្រភព៖ ngoisao.
ដោយ៖ ណាវី.