អាមេរិក៖ តាមការអោយដឹងពីទស្សនាដ្ដី Playboy mangazine ដែលបានចុះផ្សាយ កាលពីពេលថ្មីនេះថា រូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង Monroe នៅតែមានភាពទាក់ទាញនិងអន្ទោងចិត្ដមនុស្សជាច្រើននាក់ អោយចង់មើល បើទោះបីជារូបនាងបានស្លាប់អស់រយៈពេល ៥០ឆ្នាំ ទៅហើយក្ដី។

លោក Jimmy Jellinek នាយកនៃទស្សនាដ្ដី Palyboy បាននិយថា នាង Monroe គឺជាអតិតស្រី្ដម្នាក់ ដែលមានឈ្មោះល្បីល្បាញបំផុតក្នុងសហរដ្ឋអាមេរិក ក្នុងអាជីពជាអ្នកថតផ្សាយ អោយទស្សនាដ្ដីPlayboy ។ លោកបានបន្ដថា រូបថតរបស់នាងភាគច្រើន ជារូបថតអាក្រាត ប៉ុន្ដែជាមួយ និងរូបសម្រស់ដ៏ស្រស់ស្អាត រាងតូចច្រឡឹង បានធ្វើអោយតារាៗជំនាន់ក្រោយ លួចសសើររូបនាងមិនដាច់ពីមាត់សោះ។


គួរបញ្ចាក់ផងដែរថា នាង Monroe កើតក្នុងឆ្នាំ ១៩២៦ ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយត្រូវបានស្លាប់ក្នុងឆ្នាំ ១៩៥២ ដែលមានវ័យត្រឹមតែ ៣៦ឆ្នាំប៉ុណ្ណោះ៕
ដោយ៖ នារីប្រភព៖ playboy