នៅជាយម្ខាងនៃប្រព័ន្ធព្រះអាទិត្យ ផ្កាយរណប Voyager 1 បានប្រទះឃើញតំបន់អវកាសមួយដែលមិនដូចទៅនឹងការស្មានរបស់មនុស្ស ស្ដីពីព្រំដែនដែលនៅសល់របស់លំហអាកាស។

ផ្កាយរណប Voyager 1 របស់ NASA ដែលត្រូវបានបង្ហោះកាលពីឆ្នាំ ១៩៧៧ បានក្លាយជាផ្កាយរណបរបស់មនុស្សដំបូងគេបង្អស់ដែលបានធ្វើដំណើរចេញឆ្ងាយពីព្រះអាទិត្យបំផុត។ បច្ចុប្បន្ន វាកំពុងធ្វើដំណើរចូលក្នុងលំហអាកាសថ្មីមួយ នៅជាយម្ខាងរបស់ប្រព័ន្ធព្រះអាទិត្យ ត្រៀមខ្លួនដើម្បីបង្កើតប្រវត្តិថ្មី នៅពេលវាទៅ មិនត្រឡប់។
ក្រុមអ្នកវិទ្យាសាស្ដ្របានហៅតំបន់នេះថា ជា ផ្លូវហាយវ៉េមេដែក ហើយវាជាកន្លែងឈប់ចុងក្រោយ នៅចន្លោះផ្កាយនានាក្នុងលំហអាកាស។
Space.com ដកស្រង់សំដី Edward Stone របស់មន្ទីរបច្ចេកវិទ្យា California បានឱ្យដឹងថា នៅប៉ុន្មានខែ ឬប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ Voyager 1 នឹងចាកចេញពីប្រព័ន្ទព្រះអាទិត្យទាំងស្រុង។
សូមរំលឹកថា ផ្កាយរណប Voyager 1 និង Voyager 2 ត្រូវបានបង្ហោះកាលពី ៣៥ឆ្នាំមុន ដើម្បីបំពេញបេសកកម្មស្រាវជ្រាវទៅលើបណ្ដាភពនានាដែលនៅខាងក្រៅ។ ក្រោយមក ផ្កាយរណបទាំងពីរនេះ ក៏បានហោះហើរទៅដល់ជាយនៃប្រព័ន្ធព្រះអាទិត្យ។
ដោយ ៖ សូរីយ៉ាប្រភព ៖ KH