ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងរៀបចំគម្រោងបញ្ឈប់សហការណ៍ជាមួយទីភ្នាក់ងារអវកាសរុស្ស៊ី Roskosmos ក្នុងការបញ្ជូនក្រុមអវកាសចរ ឡើងទៅកាន់ស្ថានីយអវកាសអន្ដរជាតិ ISS ដោយចាប់ផ្ដើមពីឆ្នាំ ២០១៧។ ជំនួសឱ្យបណ្ដាយានអវកាស “សហករណ៍” របស់រុស្ស៊ី គឺយានអវកាសមានមនុស្សបើករបស់អាមេរិក។

យានអវកាស Dragon(រូប ៖ americaspace)
ប៉ុន្ដែ នៅមុនពេលដល់តំណាក់កាលនោះ ក្រុមអវកាសចរអន្ដរជាតិ នៅតែត្រូវបានយានអវកាស “សហករណ៍” ដឹកឡើងទៅកាន់គន្លងគោចរ។ ក្រុមអ្នកជំនាញការ សន្និដ្ឋានថា អាមេរិកត្រូវបង់ ៦៥លានដុល្លារ សម្រាប់កៅអីមួយនៅលើយានអវកាសរបស់រុស្ស៊ី។
អគ្គនាយករបស់ NASA លោក Charles Bolden បានប្រកាសអំពីការទទួលពាក្យសុំរបស់ក្រុមហ៊ុនពាណិជ្ជកម្មអាមេរិក ក្នុងការចូលរួមបង្កើតយានអវកាសមានមនុស្សបើក ក្នុងនោះមានក្រុមហ៊ុន SpaceX និង Orbital Sciences ផងដែរ។ តាមគម្រោងខ្ទង់ចំណាយដែល NASA ប្រើប្រាស់ដើម្បីអភិវឌ្ឍយានអវកាស នាឆ្នាំ ២០១៤ គឺឡើងដល់ ២,៧ពាន់លានដុល្លារ។ ក្នុងតំណាក់កាលឆ្នាំ ២០១២-២០១៣ SpaceX បានបាញ់បង្ហោះយានអវកាសដឹកទំនិញឯកជន Dragon ចំនួន ២លើក ឡើងទៅកាន់ ISS ។ យាននេះត្រូវបានបញ្ជូនឡើងគន្លងគោចរដោយកាំជ្រួច Falcon-9 ។ យោងតាមកិច្ចសន្យាជាមួយ NASA យាន Dragon នឹងត្រូវបញ្ជូនទំនិញចំនួន ១០ជើងបន្ថែមទៀត ឡើងទៅកាន់ ISS ។ចំណែក Orbital Sciences ក៏ធ្លាប់បានបញ្ជូនយានដឹកទំនិញ Cygnus ឡើងទៅកាន់ ISS ដោយកាំជ្រួច Antares ។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ Cygnus នឹងដឹកទំនិញបែបនេះ ចំនួន ៨ជើងទៀត។

កាំជ្រួច SpaceX បញ្ជូនយាន Dragon និង Antares បញ្ជូនយាន Cygnus (រូប ៖ BBC)

Charles Bolden ប្រកាសថា នៅពេលយានដឹកទំនិញរបស់អាមេរិក ធានាបាននូវសមត្ថភាពដឹកទំនិញគ្រាប់គ្រាន់ វានឹងត្រូវចាប់ផ្ដើមតំណាក់កាលថ្មី គឺនាំមនុស្សឡើងអវកាស។ SpaceX និង Orbital Sciences បានចាប់ផ្ដើមអភិវឌ្ឍបណ្ដាយានអវកាសដឹកមនុស្ស កំណែមានមនុស្សបញ្ជា។ កំណែកទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីដឹកអវកាសចរឡើងទៅកាន់ ISS និងអាចធ្វើដំណើរទេសចរណ៍នៅលំហអាកាសទៀតផង។ក្រៅពីបណ្ដាក្រុមហ៊ុនខាងលើ Lockheed Martin និង Boeing ក៏កំពុងអភិវឌ្ឍប្រភេទយានអវកាសថ្មី Orion ដែលត្រូវបានប្រើប្រាស់ដើម្បីហោះហើរផ្លូវឆ្ងាយ ទៅកាន់អវកាស។ Orion អាចនឹងទៅកាន់ភពព្រះអង្គារ និងបណ្ដាភពតូចៗដទៃទៀត។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អ្នកដំណើរម្នាក់ ធ្លាក់ចុះពីលើយន្តហោះ ចូលទៅក្នុងសមុទ្រ (មានវីដេអូ)
កូនតូចយំខ្លាំងពេក ប្រកាសលក់ តាមអ៊ិនធើណេត ប៉ូលីសកំពុងតែតាមប្រមាញ់
លោកស្រី យីងឡាក់ មិនទាន់ទទួលស្គាល់ សេចក្តីសម្រេចរបស់ ICJ នោះទេ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH/ americaspace