អង្គការរដ្ឋអ៊ីស្លាម ISIS បានបញ្ចេញវីដេអូមួយបង្ហាញអំពីសកម្មភាពប្រហារជីវិតដ៏ឃោឃៅចំពោះបុរសម្នាក់ ដោយប្រើកាំភ្លើងយន្ដ មុនពេលកាត់ក្បាលជនរងគ្រោះនេះ។

/

ISIS បានបញ្ចេញវីដេអូប្រហារជីវិតបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាជាអ្នកយកការណ៍ឱ្យសត្រូវ នេះបើតាមទំព័រ Mirror។ ជនរងគ្រោះ ត្រូវបានគេចងជាប់នឹងបង្គោលឈើ ហើយបន្ទាប់មក “ពេជ្ឈឃាដ” ISIS ប្រើកាំភ្លើងយន្តបាញ់ប្រហារបុរសនេះ នៅមុនពេលកាត់ក្បាល។

នៅក្នុងវីដេអូនេះ ជនរងគ្រោះបានឆ្លើយតប់នឹងកិច្ចសម្ភាស និងទទួលស្គាល់ថា ខ្លួនពិតជា radifi។ Radifi គឺជាពាក្យមួយរបស់សាសនាអ៊ីស្លាម សំដៅលើអ្នកដែលបដិសេធមិនទទួលស្គាល់សិទ្ធិគ្រប់គ្រងស្របច្បាប់របស់សាសនាអ៊ីស្លាម។

វីដេអូប្រហារជីវិតថ្មីរបស់ ISIS នេះ ត្រូវបានគេជឿថា បានថតនៅក្នុងតំបន់ Aleppo ប្រទេសស៊ីរី ប៉ុន្តែ គេនៅមិនទាន់ដឹងអំពីពេលវាច្បាស់លាស់នៅឡើយ។

ប្រែសម្រួល ៖ តារាប្រភព ៖ Mirror