អវកាសដ៏ធំធេង មានផ្ទុកទៅដោយប្រការអាថ៌កំបាំងដែលមកដល់បច្ចុប្បន្ន អ្នកវិទ្យាសាស្ដ្រនៅតែមិនទាន់ដឹងបានទាំងអស់នៅឡើយ។

/

យោងតាមផ្កាយរណប WISE អង្គការណាសា បានទទួលស្គាល់ថា មានអ្វីមួយដ៏ធំ មានរាងជាអក្សរ X នៅកណ្ដាលហ្កាឡាក់ស៊ី មីលគីវ៉េរបស់មនុស្ស។ វាត្រូវបានបង្កើតឡើងដោយបណ្ដាផ្កាយនៅក្បែរគ្នា។

/

កែវយឹត Hubble របស់ណាសា ថតបានរូបភាពពពកក្ដាម និង “ចង្វាក់បេះដូង” របស់វា។ ចង្វាក់នេះ បង្កើតឡើងដោយសារផ្កាយ neutron បញ្ចេញពន្លឺ ៣០ដង/វិនាទី។

/

កាលពីខែមិនា ឆ្នាំ ២០១៦ អ្នកវិទ្យាសាស្ដ្របានប្រកាសឱ្យដឹងអំពីរណ្ដៅខ្មៅ V404 Cygni កំពុងស្រូបយកវត្ថុធាតុពីផ្កាយដែលហោះជុំវិញវា។

/

អង្គការសិក្សាស្រាវជ្រាវអវកាសអឺរ៉ុប បានប្រកាសអំពីផែនទីថ្មីរបស់ហ្គាឡាក់ស៊ី មីលគីវ៉េ (Milky Way) កាលពីថ្ងៃទី ២៤កុម្ភៈ ឆ្នាំ ២០១៦ ដោយយោងទៅលើទិន្នន័យដែលបានមកពីកែវយឹត APEX។

/

ខែមករា ឆ្នាំ ២០១៦ ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Ohio អាមេរិក បានប្រទះឃើញការផ្ទុះនៃផ្កាយមួយ ដែលភ្លឺបំផុត និងធំបំផុតមិនធ្លាប់មានពីមុនមក។

/

កាលពីខែកុម្ភៈ ឆ្នាំ ២០១៥ អ្នកវិទ្យាសាស្ដ្រចិន បានរកឃើញមហារណ្ដៅខ្មៅ (black hole) SDSS J010013.02 ដែលមានទំហំធំជាងព្រះអាទិត្យចំនួន ១២ពាន់លានដង។

/

កែវយឹត Hubble ថតបានរូបភាពកញ្ចុំហ្កាឡាក់ស៊ី SDSS J1038+4849 ដែលមានទ្រង់ទ្រាយដូចមុខមនុស្សកំពុងសើច។ ភ្នែកទាំងពីរ តាមពិតវាជាហ្គាឡាក់ស៊ីពីរដែលនៅសែនឆ្ងាយ។ ចណែកស្នាមញញឹម និងរង្វង់មុខ គឺកើតឡើងដោយសារបាតុភូតជះពន្លឺនៃកែវយឹត។

/

កែវយឹត Hubble របស់ណាសា រកឃើញរណ្ដៅខ្មៅមួយគូ នៅកណ្ដាលហ្កាឡាក់ស៊ី Markarian 231 ដែលមានចម្ងាយ ៦០០លានឆ្នាំពន្លឺពីផែនដី កំពុងហោះជុំវិញគ្នា៕

ប្រែសម្រួល ៖ តារាប្រភព ៖ vnexpress