ព្រះសង្ឃមួយអង្គនៅភាគខាងជើងឆៀងខាងកើតប្រទេសជប៉ុន បានបង្កើតសមាគមន៍
ស្ម័គ្រចិត្តមួយ ក្នុងគោលបំណងដាំដើមផ្កាឈូករ័ត្នដើម្បីជួយទប់ស្កាត់សារធាតុវិទ្យុសកម្ម
ដែលបង្កឡើងដោយរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា១ បន្ទាប់
ពីគ្រោះមហន្តរាយកាលពីខែមិនាកន្លងទៅនេះ ។

ចាប់តាំងពីចុងខែឧសភា ព្រះសង្ឃមួយអង្គព្រះនាម Koyu Abe គង់នៅអារាម Joenji ក្នុង
ខេត្ត ហ្វូគូស៊ីម៉ា ភាគខាងជើងឆៀងខាងកើតប្រទេសជប៉ុន បានបង្កើតសមាគមន៍ស្ម័គ្រចិត្ត
មួយដើម្បីចែកគ្រាប់ពូជផ្កាឈូករ័ត្នដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ចូលរួមក្នុង
សកម្មដាំដើម្បីកាត់បន្ថយនិងទប់ស្កាត់ផលប៉ះពាល់ដែលបង្កឡើងដោយសារធាតុវិទ្យុ
សកម្ម ។


ព្រះសង្ឃ Koyu Abe បានប្រើម៉ាស៊ីនដើម្បីជំនួយក្នុងការដាំដើមផ្កា


វាស់ស្ទង់សារធាតុវិទ្យុសកម្មនៅតំបន់ដែលមានដាំផ្កាឈូករ័ត្ន

ផ្កាឈូករ័ត្នមិនត្រឹមតែជាផ្កាដែលអាចជួយកាត់បន្ថយ និងទប់ស្កាត់សារធាតុវិទ្យុសកម្ម
ប៉ុណ្ណោះទេតែថែមទាំងជួយលំអរទិដ្ឋភាពនៅ ហ្វូគូស៊ីម៉ា កាន់តែស្រស់ស្អាតមួយកំរិត
បន្ថែមទៀត ។



(ពី Dan Tri)
យ៉ាវីន