គ្រឿង​ផ្សំ​ -សាច់មាន់ ៤ខាំ​-គ្រឿង​បុក  ១ចាន-ម្នាស់-ប៉េងប៉ោះ-ត្រប់​ស្រួយ-ត្រឡាច-ជីររណារ-ជីរនាង​វង-ម្ទេស​ប្លោក-ម្ទេស​ហឹរ-ម្ទេស​ឆ្អើរ

width=456

គ្រឿង​ផ្សំ​រសជាតិ-ទឹកត្រី-ប៊ីចេង-ម្សៅស៊ុប-ស្ករត្នោត-ស្ករស-អំបិល-ខ្ទិះដូង -អម្ពិល​ទុំ

វិធីធ្វើដំបូង​ យក​សាច់​មាន់​ទៅ​លាង​ទឹក​ឱ្យ​ស្អាត  រួច​កាត់​ជា​ដុំៗ   ហើយ​យក​​បន្លែ​គ្រប់​មុខ​ កាត់​ជា​ដុំៗ។ បន្ទាប់មក​ទៀត   ​យក​គ្រឿង  ​ ដែល​បុក​រួច ​លាយ​ជាមួយ   ​ម្ទេស​ឆ្អើរ រួចយក​ទៅ​ រំលីង​ជាមួយ​សាច់​មាន់ ​ ឱ្យ​ឆ្អិន​ល្អ   មុន​នឹង​ដាក់​គ្រឿង​ផ្សំ  រស​ជាតិ​ចូល ​លាយ​​ជាមួយ​គ្នា  ​ឱ្យ​សព្វ ​ រួច​ចាក់​ទឹក​ចូល​បន្តិច  ​ដើម្បី​រម្ងាស់ ​ មុន​នឹង​ចាក់​ទឹក​ចូល ​បន្ថែម​ឱ្យពេញ​ឆ្នាំង។

ចុងក្រោយ ចាក់​ខ្ទិះ​ដូង ចូល​​  មុន​នឹង​ ជ្រំ​អម្ពិល​ទុំ​  រួច​បង់​បន្លែ​ចចូល ​ដួស​ដាក់​ឆ្នាំង​ភ្លើង ជា​ការ​ស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian