បែងហ្គាស៊ី/ទ្រីប៉ូលីៈ កាលពីថ្ងៃទី ២១ ម្សិលមិញនេះ សារព័ត៍មានបរទេសបានឲ្យដឹងថា ពួកប្រឆាំងលីប៊ី បានគ្រប់គ្រង ទីក្រុង ទ្រីប៉ូលីហើយ ដែលទីក្រុងនេះជាទីតាំងសំខាន់
របស់រដ្ឋាភិបាលលោក Gaddafi។ បន្ទាប់ពីបានកាន់កាប់ទីក្រុងនេះ មក ពួកប្រឆាំង បានយករូបថតរបស់លោក Gaddafi ចេញ និង គ្រវីទង់ជាតិរបស់ពួកប្រឆាំង ដើម្បី
អបអរនូវជ័យជំនះរបស់ខ្លួន។

លោក Abdullah Almayhop មន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សាអជ្ញារធបណ្ដោះអាសន្ន បានឲ្យ
ដឹងថា កូនប្រុសច្បងរបស់លោក Gaddafi បានចុះចូលជាមួយពួកប្រឆាំង កាលពីយប់
មិញនេះ។

ក្នុងកិច្ចសម្ភាសរវាងលោក Mustafa Abdul Jalil និង ទូរទស្សន៍ កាលពីថ្ងៃអាទិត្យម្សិលមិញ
នេះថា កូនទី ២ របស់លោក Gaddafi ឈ្មោះ Saif al-Islam ក៍ត្រូវបានចាប់ខ្លួនផងដែរក្នុង
ពេលប្រយុទ្ធគ្នាកាលពីយប់មិញ។

កាលពីថ្ងៃទី ២៧ ខែ មិថុនា កន្លងទៅ តុលាការអន្ដជាតិ ដែលហៅកាត់ថា ICC បានចេញដីកា
ចាប់ខ្លួន លោក Gaddafi , កូនប្រុសទី ២ របស់លោក Gaddafi និង លោក Abdullah
al-Senussi ដែលជាមន្ត្រីប៉ូលីសជាន់ខ្ពស់លីប៊ី ដោយចោទប្រកាន់ពីបទប្រឆាំងមនុស្សជាតិ។

លោក Moussa Ibrahim មន្ត្រីនាំពាក្យឲ្យរដ្ឋាភិបាលលោក Gaddafi បាននិយាយថា
មនុស្សចំនួន ១,៣០០នាក់បានស្លាប់ក្នុងពេលប្រយុទ្ធកាលពីយប់មិញនៅទីក្រុង ទ្រីប៉ូលី
ហើយ មនុស្សប្រមាណ ៥,០០០ នាក់បានរងរបួស ហើយលោកបានប្រមាណថា អង្គការ
អូតង់ត្រូវ ទទួលខុសត្រូវលើផ្នែកនេះ៕(xinhua)

ពួកប្រឆាំងបានគ្រវីទង់ជាតិ អបអរលើជ័យជំនះដណ្ដើមបានទីក្រុង ទ្រីប៉ូលី


កូនប្រុសច្បងរបស់លោក Gaddafi ដែលបានចុះចូលជាមួយពួកប្រឆាំង

កូនប្រុសទី២ រ​បស់លោក Gaddafi ដែលត្រូវបានចាប់ខ្លួនដោយពួកប្រឆាំង

ដោយៈសំអាត