សារព័ត៍មានបរទេសបានឲ្យដឹងថា រថភ្លើង ដឹកលោក គីម ជុង អ៊ីល មេដឹកនាំរបស់
សាធារណៈរដ្ឋកូរេខាងជើង បានទៅដល់ព្រំប្រទល់ប្រទេសរ៉ុស្ស៊ីហើយ ហើយ លោកនឹងជួប
នឹងលោកប្រធានិបតី រុស្ស៊ី Dmitry Medvedev នៅថ្ងៃបន្ទាប់ខាងមុខ។

ក្នុងទស្សនៈកិច្ច នេះ លោក គីម ជុង អ៊ីល និង លោកប្រធានិបតី រុស្ស៊ី Dmitry Medvedev នឹងធ្វើការពិភាក្សាលើកម្មវិធីនុយក្លេអ៊ែ របស់ សាធារណៈរដ្ឋកូរេខាងជើង និង ការតភ្ជាប់
បណ្តាញផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសកូរេ ខាងត្បូង ដោយឆ្លងកាត់ សាធារណៈរដ្ឋកូរេខាងជើង។

លោក Lucy Williamson ភ្នាក់ងារសារព័ត៍មាន BBC របស់ប្រទេសអង់គ្លេស បាននិយាយ
ថា បណ្ដាញផ្គត់ផ្គង់ឧស្ម័ន នេះនឹងជះឥទ្ធិពល ក្នុងវិស័យយោបាយ និង សេដ្ឋកិច្ចដល់កូរេ
ខាងជើង ដោយសារតែកូរេខាងជើង បានគ្រប់គ្រងលើ ការផ្គត់ផ្គង់វិស័យថាមពលរបស់
កូរេខាងត្បូង។

ការពីថ្ងៃសុក្រ កន្លងទៅ ទីក្រុង មូស្គូបានប្រកាសថា ខ្លួនបាន ឧបត្ថម្ភជា ស្រូវសាលីដល់
កូរេខាងជើងចំនួន ៥០,០០០ តោន៕ (BBC)

ដោយៈ សំអាត