(តូក្យូ)៖ ភ្នាក់ងារឧត្តុនិយមជប៉ុន ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ ​នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា យ៉ាងហោចណាស់ គ្រោះរញ្ជួយដីចំនួន៧៦៧ដង កម្រិតចាប់ពី១រ៉ិចទ័រ ឬខ្លាំងជាងនេះ ត្រូវបានគេរាយការណ៍ថា បានវាយប្រហារខេត្ត Kumamoto (កោះ Kyushu) តំបន់ភាគខាងត្បូងឆៀងខាងលិច ប្រទេសជប៉ុន នៅអំឡុងពេលសប្តាហ៍មុន។

/

ក្រុមអាជ្ញាធរបានបញ្ជារ ឲ្យមានការជម្លៀសខ្លួនមនុស្សប្រមាណ២៤០,០០០នាក់ ដោយសារតែភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលអាចបណ្តាលឲ្យមានការបាក់ស្រុតដី ខណៈគ្រោះរញ្ជួយដីកំពុងបន្ត។ មានមនុស្សជាង៩០,០០០នាក់ បាននឹងកំពុងធ្វើការភៀសខ្លួន នៅរយៈពេលជិត១សប្តាហ៍ នៃគ្រោះរញ្ជួយដីដំបូង ដែលបានវាយប្រហារតំបន់កោះ Kyushu។ គួររំលឹកថា គ្រោះរញ្ជួយដី បានសម្លាប់មនុស្ស៥៩នាក់ កាលពីថ្ងៃពុធ តំបន់កោះមួយនេះ៕

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី