ដើម្បីជៀវាង មិនឲ្យទឹកចូលក្នុងមីក្រូ អ្នកយកព័ត៌មានរបស់ ស្ថានីយទូរទស្សន៍ប្រទេស
ចិន (CCTV) បានមានគំនិតពិតជាពិសេស។

ក្រោយពីបង្ហោះឡើង Youtube វីឌីអូនេះបានធ្វើឲ្យសមាគមន៍អ្នកប្រើអ៊ីនធឹណែតត្រូវ
ភ្ញាក់ផ្អើលក្នុងវីឌីអូនេះ អ្នកព័ត៌មានរបស់ស្ថានីយ CCTV ឈ្មោះ Shi Jinbin កំពុង​ផ្សាយ
​ផ្ទាល់ព័ត៌មាននៅកន្លែងកើតហេតុ​ នៅពេលព្យុះ Muifa មកដល់ខេត្ត Shan-tung ប្រទេស​
ចិនកាលពីខែសីហា។ តាមរូបភាពនេះ យើងបានឃើញថាអ្នកយកព័ត៌មាន Shi Jinbin កាន់មីក្រូដែលត្រូវបានគ្របដោយផ្លាស្ទីកស្តើង មានក្បាល។ តាមការវាយតំលៃ នេះ
ប្រាកដ​ជារូបរាងរបស់ស្រោមអនាម័យមែន។
តាមមតិជាច្រើនបានឲ្យដឹងថា ដើម្បីមិនឲ្យទឹកសមុទ្រជះចូលមីក្រូ ធ្វើឲ្យខូចខាត បុរស
នេះមានគំនិតប្រើ អាវភ្លៀង ពាក់ឲ្យមីក្រូ។ ប៉ុន្តែគំនិតនេះដ៏ប្រឌីតនេះត្រូវរិះគន់ខ្លាំង។
ភាគច្រើនគេអះអាងថា ប្រសិនបើនេះជាការពិតមែន នោះវាជារឿងដ៍អាក្រក់មួយ។ ជាពិសេសនេះគឺកម្មវិធីត្រូវបាន
ផ្សាយផ្ទាល់ដល់អ្នកទស្សនារាប់លានអ្នកនៅទូទាំងប្រទេស។
មកដល់ពេលបច្ចុប្បន្ន ស្ថានីយទូរទស្សន៍ CCTV មិនទាន់មានការអត្ថាធិប្បាយអំពី
ហេតុការនេះទេ។


ប្រភព៖ metro, vnn.
ដោយ៖ មិនា.