ក្រុង​តេរ៉េសូប៉ូលីៈ ទឹក​ជំនន់​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា និង​ការ​រអិល​បាក់​ដី​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត ៣០០​នាក់​ បាត់​បង់​ជីវិត​នៅ​តំបន់​ភ្នំ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ប្រេស៊ីល ក្បែរ​ទី​ក្រុង​រីយ៉ូ​ដឺ​ហ្សាណេរ៉ូ​ កាល​ពី​ថ្ងៃ​ពុធ ទី​១២ ខែ​មករា។

ក្រុម​មក​ពី​នាយក​ដ្ឋាន​អគ្គីភ័យ​និង​ការ ពារ​ជន​ស៊ីវីល​នៅ​តែ​បន្ត​ការ​រុក​រក​អ្នក​នៅ​មាន​ជីវិត​ក្នុង​ក្រុង​ណូវ៉ូ​ ព្រីប៊ើហ្គោ និង​តេរ៉េសូប៉ូលី ដែល​រង​គ្រោះ​ធ្ងន់​បំផុត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ នៅ​ក្រុង​ពេ​ត្រូប៉ូលីស ក្រុម​ពន្លត់​អគ្គីភ័យ​បាន​ផ្អាក​ការ​សង្គ្រោះ​ហើយ ​ដោយ​សារ​ពុំ​មាន​ភ្លើង​បំភ្លឺ​គ្រប់​គ្រាន់។

គេហ​ទំព័រ​ព័ត៌​មាន G1 បាន​រាយ​ការណ៍​ថា ចំនួន​អ្នក​ស្លាប់​នៅ​ទូ​ទាំង​តំបន់​ បាន​ឡើង ដល់​២៧១​នាក់​ហើយ ចាប់​តាំង​ពី​គ្រោះ មហន្តរាយ​នេះ​កើត​មាន​ពី​ថ្ងៃ​អង្គារ​មក។

យោង​តាម​នាយក​ដ្ឋាន​អគ្គីភ័យ និង​ការ ពារ​ជន​ស៊ីវីល គេហ​ទំព័រ​នេះ បាន​បន្ត​ថា នៅ​ក្រុង​ប៉េត្រូ​ប៉ូលី មនុស្ស ១៣០​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​ដែល​រដ្ឋាភិបាល​បាន ពណ៌​នា​ថា សោក​នាដកម្ម​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ក្រុង​នេះ។

យោង​តាម​អភិបាល​រង​ក្រុង​រីយ៉ូ លោក ល្វីស​ ហ្វើ​ណាន់​ដូ ស៊ីល​វ៉ា ឲ្យ​ដឹង​ថា នៅ​ក្នុង​ក្រុង​ណូវ៉ូ​ព្រីប៊ើហ្គោ មនុស្ស​១០៧​នាក់ បាន​ស្លាប់​។ នៅ​ក្រុង​ប៉េត្រូប៉ូលី អ្នក​ស្លាប់​មាន​៣៤​នាក់ ភាគ​ច្រើន​នៃ​ពួក​គេ​ រស់​នៅ​ក្នុង​ជ្រលង​ស៊ូអៀ​បា នៃ​ស្រុក​អ៊ីតៃប៉ាវ៉ា​។

មេ​បញ្ជា​ការ​ប៉ូលិស​ក្រុង​ប៉េ​ត្រូប៉ូលី​វរសេនីយ៍​ឯក ស៊ូហ្សា វីយ៉ាណា បាន​និយាយ​ថា កិច្ចការ​ជួយ​សង្គ្រោះ​ត្រូវ​បាន​ផ្អាក​លើ កំណាត់​ផ្លូវ​ដែល​ភ្ជាប់​ក្រុង​អ៊ីតៃប៉ាវ៉ា​និង​តេរ៉េសូប៉ូលី​ដោយ​សារ​ ការ​ខ្វះ​ភ្លើង​បំភ្លឺ​និង​ចំនួន​ភក់​ដ៏​ច្រើន​សម្បើម។

យោង​តាម​មេ​បញ្ជា​ការ​រូប​នោះ ឲ្យ​ដឹង​ថា ដំណើរ​ការ​រុក​រក​ នឹង​បន្ត​ឡើង​វិញ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១៤ មករា។

មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ត្រូវ​គេ​រាយ​ការណ៍​ថា​ មាន​នៅ​តំបន់​ភ្នំ​សេរ៉ាណា​ ភាគ​ខាង​ជើង​ក្រុង​រីយ៉ូ​ កាល​ពី​ថ្ងៃ​អង្គារ និង​ពុធ បន្ទាប់​ពី​ទឹក​ភ្លៀង​ត្រូពិក​ធ្លាក់​ដ៏​ធ្ងន់​ធ្ងរ​ក្រៃ​លែង​បាន​ធ្វើ​ឲ្យ​ ដី​ចង្កេះ​ភ្នំ​រអិល​បាក់​មក​សង្កត់​លើ​ទី​ប្រជុំ​ជន​មួយ​ចំនួន ឯ​ទន្លេ​ជា​ច្រើន​បាន​បាក់​ច្រាំង​។

ស្ត្រី​បម្រើ​ក្នុង​ផ្ទះ​វ័យ ៥៥​ឆ្នាំ​ម្នាក់​ ដែល​ប្រាប់​ត្រឹម​ឈ្មោះ​អេនជឺឡា​បាន​និយាយ​ថា៖​�ខ្ញុំ​ធ្លាប់​តែ​ឃើញ​ ព្រឹត្តិ​ការណ៍​នេះពី​មុន​មក​តាម​ទូរទស្សន៍។ វា​ដូច​ក្នុង​ភាព​យន្ត​ភ័យ​រន្ធត់​មួយ។ ផ្ទះ​សម្បែង និង​រថយន្ត​ជា​ច្រើន​ត្រូវ​បាន​ចរន្ត​ទឹក​ហូរ​នាំ​យក​ទៅ។ វា​គួរ​ឲ្យ​ខ្លាច​ណាស់�។

ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ខ្ពស់់​ពេញ​មួយ​ថ្ងៃ​នោះ ខណៈ​ក្រុម​សង្គ្រោះ​ដែល​បាន​បន្ថែម​សរុប​ជាង ៨០០​នាក់​ ទី​បំផុត​អាច​ចូល​ទៅ​ដល់​តំបន់​ដាច់​ស្រយាល​ដែល​ជួប​នឹង​ក្តី​អន្តរាយ​នោះ។

ការ​កើន​ឡើង​យ៉ាង​គំហុក​ នៃ​អ្នក​ស្លាប់​ពី ១៧០​នាក់​ដែល​ផ្តល់​ឲ្យ​ដោយ​អាជ្ញាធរ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ពី​មុន​ បាន​កើត​ឡើង​ខណៈ​ដែល​ស្ថានីយ​ទូរទស្សន៍ GloboNews បាន​រាប់​ឃើញ​អ្នក​ស្លាប់ ៩៧​នាក់​ទៀត​ក្នុង​ទី​ប្រជុំ​ជន​ណូវ៉ូ​ព្រីប៊ើហ្គោ​ ដែល​ពី​មុន​អ្នក​ស្លាប់​មាន​តែ ៧​នាក់។

ការ​ដាច់​ប្រព័ន្ធ​ទូរស័ព្ទ​និង​ផ្លូវ​ថ្នល់​ទៅ​កាន់​ក្រុង​ណូវ៉ា​ ព្រីប៊ើហ្គោ​ ធ្វើ​ឲ្យ​គេ​មិន​អាច​បញ្ជាក់​តួ​លេខ​អ្នក​ស្លាប់​នេះ​បាន​ភ្លាម​ៗ​។

ប្រធាន​កង​ការពារ​ជន​ស៊ីវិល​ក្នុង​តំបន់​លោក រ៉ូប៊ើតូ រ៉ូបាដេ បាន​ប្រាប់​គេហ​ទំព័រ​ព័ត៌មាន G1 ថា អ្នក​ស្លាប់​ទាំង​នោះ​រួម​មាន​កង​ពន្លត់​អគ្គីភ័យ​បី​នាក់​ដែល​បាន​កប់​ ក្នុង​ភក់​ខណៈ​ពួក​គេ​កំពុង​បំពេញ​ការងារ​។

យោង​តាម​តួ​លេខ​ដែល​ផ្តល់​ឲ្យ AFP ដោយ​ខុទ្ទ​កាល័យ​អភិបាល​ក្រុង​បាន​ឲ្យ​ដឹង​ថា ក្រុង​តេរ៉េសូប៉ូលី​ ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​មាន​ចំនួន​អ្នក​ស្លាប់​១១៤ នាក់។

ប្រធាន​មន្ទីរ​បរិស្ថាន​រដ្ឋ​ លោក កាឡូស មីនស៍​បាន​ថ្លែង​ថា៖ ​�វា​ជា​គ្រោះ​មហន្ត​រាយ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្រុង ​តេរ៉េសូប៉ូលី�។

សាលា​ក្រុង​បាន​ប្រាប់​ឲ្យ AFP ដឹង​ថា ក្រុង​ប៉េត្រូប៉ូលី​ដែល​ស្ថិត​នៅ​តំបន់​ជួរ​ភ្នំ​ដូច​គ្នា​នេះ​មាន​ចំនួន​អ្នក​ស្លាប់ ៣៤​នាក់។

ការ​ស្លាប់​នេះ​បាន​បន្ថែម​លើ​អ្នក​ស្លាប់ ១៣​នាក់​ដែល​គេ​បាន​រាប់​នៅ​ក្រុង​សាវប៉ូឡូ​កាល​ពី​ថ្ងៃ​ចន្ទ និង​អង្គារ ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ជីវិត​សរុប​នៅ​តំបន់​ភាគ​អាគ្នេយ៍​ប្រេស៊ីល​ឡើង​ដល់ ​១៧២​នាក់​ក្នុង​សប្តាហ៍​នេះ។

អភិបាល​ក្រុង​តេរ៉េសូប៉ូលី​ លោក ចច ម៉ារីអូ បាន​ប្រាប់​ទូរទស្សន៍ GloboNews ថា៖​ �នេះ​គឺ​ជា​គ្រោះ​ដ៏​មហន្ត​រាយ​មួយ...​ជា​វិនាស​កម្ម​ដ៏​ខ្លាំង​ក្លា�។

រូប​ភាព​ពី​ឧទ្ធម្ភាគ​ចក្រ​បាន​បង្ហាញ​ចរន្ត​ទឹកហូរ​ខ្លាំង​កំពុង​ធ្លាក់ ​ចុះ​ពី​លើ​ភ្នំ​មក​កាន់​ទី​ប្រ​ជុំ​ជន​ដែល​មាន​ប្រជា​ជន​រស់​នៅ​១៨ ម៉ឺន​នាក់​នេះ ហើយ​លំនៅ​ដ្ឋាន​ជា​ច្រើន​បាន​កប់​បាត់​ក្នុង​ភក់​ជ្រាំ​រាប់​តោន។

លោក​ម៉ារីអូ​បាន​ថ្លែង​ថា មាន​ប្រជា​ជន​ប្រមាណ​មួយ​ពាន់​នាក់​ បាន​បាត់​បង់​ជម្រក ហើយ​ស្ពាន​និង​ផ្លូវ​ថ្នល់​រាប់​សិប​ទៀត​ត្រូវ​គ្រោះ​មហន្ត​រាយ​នេះ​បំផ្លិច ​បំផ្លាញ​អស់។

លោក​បាន​ព្រមាន​ពី​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ស្លាប់​ ខណៈ​ក្រុម​សង្គ្រោះ​បាន​ចូល​ដល់​តំបន់​​មហន្ត​រាយ​នេះ៕
http://khmer.phnompenhpost.com/index...news&Itemid=78