តាមព័ត៌មាន Daily Mail បានឲ្យដឹងថាស្ថាប័នអវកាស​អឺរ៉ុប (ESA) កំពុង​រៀប​គម្រោង
​ចាប់ផ្តើម​បេសកកម្ម​​បំផ្ទុះ​អាចម៍ផ្កាយ​ដ៏​ធំ​មួយ​ដែល​កំពុងតែ​បោះពួយ​ឆ្ពោះ​មកកាន់​ភព
ផែនដី​។​
​ ​
​​បេសកម្ម​ដែល​មានឈ្មោះ​ថា Don Quijote នេះ​នឹង​ពាក់​ពន្ធ័​ការបញ្ជូនយានអ​វកាស​២​គ្រឿង
​ឆ្ពោះទៅ​អាចម៍ផ្កាយ​មួយ​ដែល​នៅ​ជិត​ភពផែនដី​នេះ​។​ យានអវកាស​មួយ​មានទួនាទី​បំផ្ទុះ
​អាចម៍ផ្កាយ​នោះ ហើយ​យានអវកាស​មួ​ទៀត​នឹង​ធ្វើការ​វិភាគ​លើ​ទិន្នន័យ​ដែល​បាន​ពី​ការ
ពិសោធន៍​នេះ​។​ ​​យាន​ទម្ងន់​៥០០​គីឡូក្រាម​ដែល​នឹង​មាន​ឈ្មោះ​ថា Hidalgo នឹង​ហោះ​បំ
បុក​អាចម៍ផ្កាយ​នោះក្នុង​ល្បឿន​ប្រហែល​៩,៦​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​។​
គោលដៅ​គឺ​អាចម៍ផ្កាយ​មួយ​ដែល​មាន​អង្កត់ផ្ចិត​ទំហំ​៤៨៧​ម៉ែត្រ​ដែល​គេ​ឲ្យឈ្មោះ​ថា
99942 Apophis ដែល​ក្រុម​អ្នកជំនាញ​និយាយថា ពិតជា​មាន​ឱកាស​មួយក្នុងចំណោម
​​ឱកាស​ចំនួន​២៥០.០០០​លើក​ដែល​វា​អាច​នឹង​ប៉ះទង្គិច​គ្នា​ជាមួយនឹង​ភពផែនដី​ក្នុង​ឆ្នាំ
​​២០៣៦​។​

ប្រភព៖ daily mail, vnn.
ដោយ៖ ណាវី.