ភ្នំពេញ៖ ក្រសួងអប់រំ បានប្រកាសឲ្យដឹងថា សិស្សពីរនាក់ បានខ្យល់គរ ពេលកំពុងប្រឡងមុខវិជ្ជាទី១ គឺមុខវិជ្ជា ភូមិវិទ្យា នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០១៥នេះ។ សិស្ស កើតអាការៈខ្យល់គរនេះ ម្នាក់ប្រឡងនៅមណ្ឌលបឋមសិក្សារោងដំរី ខេត្តព្រៃវែង និងម្នាក់ទៀតប្រឡង នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហា រ។

តែទោះជាយ៉ាងណា បើតាមក្រសួងអប់រំ បេក្ខជនទាំងពីរនាក់ បានបន្តការប្រឡងឡើងវិញជាធម្មតា បន្ទាប់ពីមាន អាការៈធូរស្រាល ក្រោយពេលទទួលបានជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ៕

/

/

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល