គ្រូបង្រៀនម្នាក់នៅអាមេរិកត្រូវបានបណ្ដេញចេញពីការងារ ក្រោយពីវីដេអូដែលបង្ហាញថា នាងធ្វើបាបកូនសិស្សដែលមានជម្ងឺផ្នែកស្មារតី ត្រូវបានបង្ហោះលើបណ្ដាញសង្គម។

/

Linda Winters-Johnson ជាគ្រូបង្រៀននៅសាលាមធ្យមសិក្សា Greenville រដ្ឋ Mississippi បានអូសសក់ និងវាយដំទៅលើក្បាលរបស់សិស្សម្នាក់ដែលមានជម្ងឺផ្នែកស្មារតី។ វីដេអូបង្ហាញអំពីសកម្មភាពនេះត្រូវបានបង្ហោះលើ Facebook កាលពីថ្ងៃទី ៦តុលា ដោយឈ្មោះ Kesha Williams ដែលជាអាណាព្យាបាលម្នាក់ដែលមានកូនរៀននៅសាលាជាមួយគ្នា នេះបើតាមទំព័រ Mirror។

វីដេអូនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកលេង Facebook។ ក្រុមប្រឹក្សាភិបាលនៃសាលា Greenville បានសម្រេចបញ្ឈប់ Winters-Johnson ពីការងារ។

Lekesha Redmon ដែលជាម្ដាយរបស់សិស្សដែលត្រូវគ្រូធ្វើបាបខាងលើ មិនទាន់មានប្រតិកម្មអ្វីក្នុងរឿននេះ។

នាយកសាលា លោកគ្រូ Xavier M. Hodo ឱ្យដឹងថា បញ្ហានេះកំពុងត្រូវបានស៊ើបអង្កេត។ Winters-Johnson អាចនឹងត្រូវបានផ្អាក ឬដកហូតលិខិតអនុញ្ញាតក្នុងការបង្រៀនពិសេស។ លទ្ធផលនៃការស៊ើបអង្កេតនឹងត្រូវបានប្រកាសនៅថ្ងៃទី ៤វិច្ឆិកាខាងមុខ។

ប្រែសម្រួល ៖ តារាប្រភព ៖ Mirror