កាលពីព្រឹកមិញនេះ សារព័ត៍មាន ស៊ីនហ៊ួ ប្រទេសចិន បានឲ្យដឹងថា លោកប្រធានាធិបតី
លីប៊ី លោក Baghdadi Ali Mahmudi បានស្នើរសុំឲ្យមាន ការចចារមួយ ដើម្បីរកដំណោះ
ស្រាយប្រកបដោយសន្តិវិធី ចំពោះវិបត្តិដែលអួសបន្លាយក្នុងប្រទេស អស់រយៈពេល ជាច្រើន
ខែមកហើយ។
បន្ទាប់ពី កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលោក Baghdadi Ali Mahmudi បានថ្លែងទៅកាន់សារព័ត៍
មានក្នុងស្រុកថា វិបត្តិដែលអួសបន្លាយក្នុងប្រទេស មិនអាចដោះស្រាយដោយ អាវុធ
នោះទេ ហើយការចចារទ្វេភាគី ដោយសន្តិវិធីជាដំណោះស្រាយដ៍សមស្រប។
លោកក៍បានអំពាវនាវ ឲ្យអង្គការអូតង់ បញ្ឈប់ការទម្លាក់គ្រាប់បែកនានា ក្នុងប្រទេសលីប៊ី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចចារ។ បន្ថែមទៀតនោះ លោកប្រធានាធិបតី រូបនេះ បាននិយាយថា៖
�ទោះបីជា រដ្ឋាភិបាលលីប៊ី ស្នើរសុំការចចារមែន តែនេះមិនបង្ហាញថា រដ្ឋាភិបាលលីបង់ ជាភាគីទន់ខ្សោយជាង ពួកបះបោលនោះទេ�។(xinhua news)
លោកប្រធានាធិបតី លីប៊ី Baghdadi Ali Mahmudi
មេដឹកនាំលីប៊ីGaddafi ដែលប្រឈមមុខនឹងការចាកចេញពីអំណាច
ដោយៈ សំអាត