ការប្រកួតបាល់បោះមិត្តភាពរវាងក្រុមបាល់បោះ Bayi Rockets របស់ចិន ជាមួយនឹងក្រុម
បាល់បោះរបស់សាកល​វិទ្យាល័យ Georgetown អាមេរិកកាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទី
ក្រុង​​ប៉េកាំង បានក្លាយទៅជាចលាចលច្របូកច្របល់ ​ធ្វើអោយ​ប៉ះពាល់​ដ៏​ខ្លាំង​ដល់​ដំណើរ​
ទស្សនកិច្ច របស់​អនុ​ប្រធានាធិបតី​អាមេរិក លោក Joe Biden ​ក្នុង​ប្រទេស​ចិន​ដើម្បី​កសាង
​ទំនាក់ទំនង​និង​ធានា​ជំនឿ​ចិត្ត​ឡើង​វិញ​ជាមួយ​មេដឹកនាំ​ប្រទេស​ចិន​។​


លោក John Thompson អ្នកហ្វឺកហ្វឹនរបស់ក្រុមសាកលវិទ្យាល័យ Georgetown អាមេរិក
បានឲ្យកីឡាកររបស់ខ្លួនចេញពីកន្លែងប្រកួតមុនពេលកំណត់ នៅពេលការប្រកួតជាមួយ
ក្រុម Bayi Rockets របស់ចិន នៅសល់៩នាទីចប់ទឹកទី៤។ ក្រុមទាំងពីរកំពុងមានពិន្ទុ៦៤
ស្មើគ្នា។
អ្នកយកព័ត៌មានម្នាក់របស់ Washington Post មានវត្តមាននៅកន្លែងកើតហេតុ​បានឲ្យ​ដឹង​
ថាការរត់ចេញពីកន្លែងប្រកួតរបស់កីឡាករក្រុមអាមេរិកនេះកើតឡើងបន្ទាប់ពីកីឡាករ
របស់ក្រុមទាំងពីរបានវាយតប់គ្នាទៅវិញទៅមក។ កៅអី​និង​ដប​ទឹក​ត្រូវបាន​ចោល​មក
​កន្លែង​ប្រកួត និងចោលមកក្រុមអាមេរិក ធ្វើឲ្យពួកគេ​ត្រូវ​រត់ចូលទៅ​ក្នុង​បន្ទប់​កីឡាករ​ដែល
​នៅ​ជិត​កន្លែង​ប្រកួត​នោះ។
ក្នុងរូបថតមួយត្រូវបានចុះផ្សាយនៅលើកាសែត China Daily បានឃើញថាកីឡាករ​៣នាក់​
ស្លៀកឯកសណ្ឋានរបស់ចិន និងបុរសម្នាក់ទៀត ធាក់កីឡាកររបស់សាកលវិទ្យាល័យ
Georgetown ជាបន្តបន្ទាប់ ដែលកំពុងដួលនៅលើដី នៅពេលគាត់ខំក្រោកឡើងដើម្បី
ចេញពីកន្លែងប្រកួត។
ឧបទ្ទវហេតុនេះកើតឡើងក្រោយពី កីឡាករ Georgetown ជំទាស់នឹងអំពើគៃបន្លំរបស់
កីឡាករ Bayi Rockets។ តាមព័ត៌មានរបស់សាក្សីនៅទីនោះបានឲ្យដឹងថា ប៉ូលិសចិន
មិនប្រឹងប្រែងទប់ស្កាត់ប៉ះទង្កិច​តូចៗ ដូច្នេះនាំឲ្យការ​វាយតប់​គ្នា​ដ៏​ខ្លាំ​កើតឡើត​ ធ្វើឲ្យ
ការប្រកួតត្រូវបញ្ចប់។
​កាលពី​ថ្ងៃ​ពុធ លោក Joe Biden បាន​ចូល​មើល​ការប្រកួត​បាល់បោះ​រវាង​ទាំង​២​ក្រុម​នេះ
ប៉ុន្តែ​លោក​មិនបាន​ចូលរួម​មើល​ការប្រកួត​បាលបោះ​នេះ​កាលី​ពីថ្ងៃ​ព្រហស្បតិ៍​នោះទេ​
ដែល​ជា​ថ្ងៃ​មានការ​វាយតប់​គ្នា​នេះ​។​ ​ក្រុម​កីឡាករ​អាមេរិក​នេះ​ស្ថិត​នៅក្នុង​ប្រទេស​ចិន​
សំរាប់​ដំណើរ​ទស្សនកិច្ច​មិត្តភាព។
មកដល់ពេលបច្ចុប្បន្ន មិនទាន់មានរបាយការណ៍ណាពីមន្ត្រីប្រទេសចិន។

វីឌីអូហេតុការ



ប្រភព៖ dantri, AP.
ដោយ៖ មិនា.