សារព័ត៍មានបរទេសមួយបានឲ្យដឹងថា កាលពីម្សិលមិញមានស្ត្រីជាមេធាវីម្នាក់បាន បានបើករថយន្តឡិចស៊ីសទៅជាប់គាំងក្នុងផ្លួវដែលទើបនឹងត្រូវគេចាក់បេតុង ខណៈពេល
ដែលនាងបើករថយន្តនោះត្រលប់ក្រោយ។

ប៉ូលីសនៅទីក្រុង ហ៊ូសតុន( Houston) នារដ្ឋតិចសាស់ បានឲ្យដឹងថា កម្មករជួសជុលផ្លូវបាន រាយការណ៍នៅម៉ោង ៨ និង ៣០នាទីព្រឹកម៉ោងនៅសហរដ្ឋអាមេរិក ថាមានរថយន្ត ឡិចស៊ីស មួយគ្រឿង បានបើកចូលក្នុងការដ្ឋានសាងសង់ ទោះបីពួកគេបានដាក់ផ្លាកសញ្ញាបញ្ជាក់
ត្រឹមត្រូវក៍ដោយ និង ព្យាយាមបើកចេញពីកន្លែងកើតហេតុនោះ។

យោងតាមរូបភាពដែលត្រូវបានគេដាក់ចូលទៅលើប្រព័ន្ធអ៊ីនធឺណេត បានបង្ហាញឲ្យ
ឃើញថា ស្ត្រីម្នាក់នោះមិនបានចុះពីរថយន្តភ្លាមៗទេ។ មូលហេតុដែលម្ចាស់រថយន្តនេះ
មិនចាកចេញ ត្រូវបានអ្នកប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណេត និយាយថា គឺដោយសារ នាងខ្លាចបេតុងដែលទើបនឹងចាក់នោះអាចធ្វើឲ្យស្បែកជើងនាងខូច។

សាក្សីនៅកន្លែងកើតហេតុបាន បញ្ជាក់ថា មូលហេតុដែលនាង មិនចាកចេញពីរថយន្តភ្លាម
នោះគឺដោយសារប៉ូលីសបានប្រាប់នាងឲ្យស្នាក់នៅក្នុងរថយន្តសិន ដោយមានការព្រួយ
បារម្ភពីបញ្ហាសុវត្តិភាព។

ម្ចាស់រថយន្តនោះបានស្ថិតក្នុងរថយន្តអស់រយៈពេលប្រហែល ២០ នាទី ទម្រាំអាចចាកចេញបាន ហើយបេតុងដែលត្រូវខូចខាតត្រូវជួសជុលឡើងវិញ ១៥ នាទីក្រោយរថយន្តបានចេញ៕
(mailonline)

ដោយៈសំអាត