(ស៊ីរី) ៖ គ្រាន់តែការបំបៅទឹកដោះកូន នៅក្រោមដើមឈើ បានធ្វើឲ្យនារីជាម្តាយវ័យក្មេងម្នាក់ ត្រូវក្រុម ទាហាន ISIS សម្លាប់យ៉ាងព្រៃផ្សៃ នៅតាមដងផ្លូវមួយក្នុងតំបន់ Ragga។

សាក្សីដែលបានឃើញ ហេតុការណ៍  និយាយថា  នារីរងគ្រោះ   មិនត្រូវបា​នគេស្គាល់ អត្តសញ្ញាណទេ ហើយ​ នៅថ្ងៃកើតហេតុនោះ នាង ឃើញ   នារីជាម្តាយបី កូនអង្គុយក្រោមដើមឈើ ដើម្បីជ្រកម្លប់កុំឲ្យ ទារកក្តៅ ស្រាប់   តែមាន  ទាហានស្រី Al-Khansaa Brigade មួយក្រុមចេញមុខមក និងបាន ចាប់ខ្លួន នារីនោះ ដោយចោ ទថាប្រព្រឹត្តខ្លួន ខុសសីលធម៌  នៅទីសាធារណៈ   រួចក៏កញ្ឆក់ក្មេងបោះទៅឲ្យគ្នីគ្នា បន្ទាប់មកពួកគេក៏សម្លាប់ម្តាយទារកយ៉ាងសាហាវព្រៃផ្សៃ   ដោយកាត់រាងកាយជាបំណែកៗ មើលទៅ គួរ ឲ្យស្រៀវជាខ្លាំងណាស់៕

- អាន ៖ អាមេរិក សម្លាប់ស្លាប់ហើយ មេខ្លោង ISIS ដែលជាបងធំ ផ្សំគំនិត វាយប្រហារ ភារវកម្ម កក្រើក ទីក្រុង Paris

/

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី