ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីក្រសួង ការពារជាតិអាមេរិក លោក Ash Carter បានបញ្ជាក់ថា មន្ទីរ​បញ្ចកោណបាន បញ្ជូន កងកម្លាំង ប្រតិបត្តិការពិសេស ដើម្បី​​ ធ្វើ  ការវាយឆ្មក់ កម្ទេចក្រុមឧទ្ទាម​ឥស្លាមនិយម IS នៅទូទាំង ប្រទេសស៊ីរី និងអ៊ីរ៉ាក់។

/

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ  ចេញផ្សាយ  ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ប្រតិ បត្តិការ ពិសេស ទាំងនេះ នឹងបើកការវាយឆ្មក់ ដើម្បីរំដោះចំណាប់ខ្មាំង និងស៊ើបអង្កេត រួមទាំង ចាប់ ខ្លួនមេក្លោង របស់ក្រុម ISIL ថែមទៀត។ លោកបន្ថែមទៀតថា កិច្ចបង្កើតឲ្យមាន កងកម្លាំង ប្រតិបត្តិការពិសេសនេះ អាចចេញជាលទ្ធផល ដោយសារមានការ    សម្របសម្រួល យ៉ាងពេញ លេញពីរដ្ឋាភិបាលអ៊ីរ៉ាក់។

/

លោកបានបន្ដបន្ថែមទៀតថា ការប្រហារនៅ អ៊ីរ៉ាក់   ជាការតបតាមការស្នើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងផ្ដោត សំខាន់ លើការដណ្ដើមយកព្រំដែន និងការហ្វឹកបាត់  សមត្ថភាពរបស់ កងកម្លាំង សន្ដិ សុខរបស់ពួកគេ។ ក្រោយពីការ លួចវាយ ប្រហារ   នៅអ៊ីរ៉ាក់ ប្រតិបត្តិការបន្ដ នឹងធ្វើនៅប្រទេស ស៊ីរី វិញម្តង៕

- អាន ៖ ISIS ចេញឃ្លីប កាត់ផ្តាច់ក្បាល ចារកម្ម រុស្ស៊ី ព្រមានដល់ Putin និងរដ្ឋាភិបាល ក្រុង ម៉ូស្កូ

/

/