នៅក្នុងព្រឹត្តិការ IFA 2015 ក្រុមហ៊ុន Huawei បានឧទ្ទេសនាមនូវស្មាតហ្វូនមួយដែលមានឈ្មោះថា Huawei Mate S ប្រើប្រាស់ថាច់ស្គ្រីនប្រភេទ Force Touch រួមនឹងនាឡេកាឆ្លាតវៃ Huawei Watch។

/

ស្មាតហ្វូន Huawei Mate S ប្រើប្រាស់អេក្រង់ fullHD 5,5អ៊ិន្ឈ៍ ប្រូសេសឺរ 8core Krin 935 ដែលផលិតឡើងដោយ Huawei ផ្ទាល់ រួមនឹងអង្គចងចាំក្នុង 32GB និងថ្ម 2700mAh។ Huawei Mate S មានកាមេរ៉ាក្រោយ 8MP និងកម្មវិធីស្កេនក្រយៅដៃដែលមានល្បឿនលឿនជាងកំណែមុន មួយរយភាគរយ។ ក្រៅពីនេះ វា​ក៏មានកម្មវិធី LTE និងមុខងារស៊ីមពីរផងដែរ។

/

ម៉ាស៊ីនខាងលើ មិនបានជួយឱ្យស្មាតហ្វូននេះ ទទួលបានចំណាប់អារម្មណ៍ច្រើននោះទេ ប៉ុន្តែ អ្នកប្រើប្រាស់នឹងចាំក្នុងចិត្តថា Huawei Mate S គឺជាស្មាតហ្វូនដំបូងគេដែលបំពាក់បច្ចេកវិទ្យាថាច់ស្គ្រីនប្រភេទ Force Touch។

Huawei Mate S នឹងត្រូវបានដាក់លក់ដោយមានបំពាក់បប្រព័ន្ធប្រតិបត្តិ Android 5.1 និងកំណែថ្មីបំផុតរបស់សបវ៉ែរ Knuckle Sense ដែលអនុញ្ញាតឱ្យបើកកម្មវិធីទូរសព្ទដោយការសរសេរអក្សរនៅលើអេក្រង់។

/

នៅក្នុងឱកាសនេះដែរ ក្រុមហ៊ុន Huawei ក៏បានប្រកាសអំពីតម្លៃនៃនាឡេកាឆ្លាតវៃ Huawei Watch របស់ខ្លួន។ នាឡេកានេះនឹងត្រូវបានដាក់លក់ចាប់ពីថ្ងៃទី ១៧កញ្ញា ប៉ុន្តែអ្នកអាចបញ្ជាទិញនៅមុនថ្ងៃនេះ។ ជាមួយនឹងទឹកប្រាក់ ៣៤៩ដុល្លារអាមេរិក អ្នកនឹងទទួលបាននាឡេកាដែលមានមុខធ្វើអំពីដែកថែបមិនច្រេះ មានខ្សែស្បែកព័ណ៌ខ្មៅ។ ជាងនេះ វា​ក៏ផ្ដល់ជម្រើសច្រើនផងដែរ ដូចជា ខ្សែធ្វើអំពីដែកថែមមិនច្រេះមុខនាឡេកាព័ណ៌ខ្មៅ ឬមុខនាឡេកាស្រោបមាសដែលមានតម្លៃ ៧៩៩ដុល្លារ។ល។ Huawei Watch គឺជានាឡេកាឆ្លាតវៃដំបូងដែលអាចប្រើបានទាំង iOS និង​ Android។

/

Huawei Watch ប្រើអេក្រង់ AMOLED 1,4 inch ឈីប Qualcomm Snapdragon 400 1,2GHz,RAM 512 MB អង្គចងចាំក្នុង 4GB មាន Bluetooth និង WiFi។ នាឡេកានេះក៏ំបំពាក់ឧបករណ៍វាស់ចង្វាក់បេះដូងផងដែរ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Gizmodo/The Independent‎