Microsoft ទើបតែបានបន្ទាន់សម័យបន្ថែមនូវលទ្ធភាពប្រើប្រាស់ Skype ដោយមិនចាំបាច់បង្កើតគណនី ហើយខាងក្រោមនេះគឺជាវិធីប្រើប្រាស់វា។

/

ដូចដែលបានដឹង Skype បច្ចុប្បន្នគឺជាសេវាជជែកគ្នាដែលត្រូវគេស្គាល់ច្រើននៅលើពិភពលោក។ ហើយដើម្បីប្រើប្រាស់ Skype អ្នកប្រើប្រាស់ត្រូវការចុះឈ្មោះបង្កើតគណនី។ ប៉ុន្តែ នៅក្នុងការបន្ទាន់សម័យ (update) កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានដកចេញនូវការកំណត់នេះ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើ Skype បានភ្លាមៗដោយមិនបាច់ចំណាយពេលបង្កើតគណនី។

អត្ថបទនេះនឹងប្រាប់លោកអ្នកនូវវិធីដើម្បីអាចប្រើប្រាស់ Skype ភ្លាមៗ ដោយមិនបានបង្កើតគណនី ឬចូលទៅក្នុងគណនី។ សូមអញ្ជើញបន្តអានដូចតទៅ ៖

/

ដំបូង សូមចូលទៅកាន់តំណភ្ជាប់នេះ ដោយប្រាវសឺរ Microsoft Edge និងចុចទៅលើ “Start a conversation”។

/

បន្ទាប់មក សូមដាក់ឈ្មោះរបស់អ្នកទៅក្នុងប្រអប់អក្សរ និងចុច “Start a conversation”។ 

/

សូមរង់ចាំបន្តិចដើម្បីឱ្យ Skype ដំណើរការសេវាកម្ម។

/

នៅពេលបានដំណើរការរួចហើយ អ្នកនឹងត្រូវបាននាំទៅកាន់ទំព័រប្រើប្រាស់ Skype នៅលើគេហទំព័រ ដោយមានគ្រប់កម្មវិធីដែលអ្នកត្រូវការសម្រាប់ជជែកលេង ឬ video call។

/

ទន្ទឹមនឹងនេះ Skype ក៏ផ្ដល់ URL ដើម្បីឱ្យអ្នកអាចចម្លង និងផ្ញើវាទៅកាន់មនុស្សផ្សេងដែលអ្នកចង់ជជែកលេង អាចចូល និងចាប់ផ្ដើមជជែកលេង។

/

អ្នកទទួល នៅពេលចុចលើតំណភ្ជាប់ដែលបានទទួលនឹងត្រូវបាននាំទៅកាន់ទំព័រឧទ្ទេសនាមដូចខាងលើ។ ពេលនេះ អ្នកទទួលត្រូវធ្វើការជ្រើសរើសយក “Join conversation” ខាងក្រោម។

/

បញ្ចូលឈ្មោះ រួចចុច “Join” ។

/

ពេលនេះអ្នកទាំងពីរអាចជជែកជាអក្សរ ឬវីដេអូ ជាមួយគ្នាដោយស្រួល ដោយមិនបាច់ព្រួយបារម្ភអំពីបញ្ហាបង្កើតគណនី ឬចូលទៅកាន់គណនីដូចមុន។

/

នៅពេលណាដែលចង់បញ្ចប់ការជជែកគ្នាលេង អ្នកគ្រាន់តែចុងទៅលើ “Leave conversation” គឺជាការស្រេច។

នេះគឺជា​វីដេអូណែនាំអំពី​របៀប​ដើម្បីអាច​ប្រើប្រាស់​ Skype ដោយ​មិនបាច់​មានគណនី។

ប្រែសម្រួល ៖ តារាប្រភព ៖ theverg/genk