អន្តរជាតិ ៖ អ្នកទេសចរណ៍សញ្ជាតិអេស្ប៉ាញ ដែលធ្វើដំណើរទស្សនកិច្ច នៅប្រទេសអ៊ីតាលី បានប្រកាច់សម្លាប់ភ្លាមៗ ដោយសារផ្ទាំងថ្មធ្លាក់សង្កត់ នៅក្នុងមហាវិហារគ្រឹស្ដ Florence ។ ជនរងគ្រោះ មានអាយុ ៥២ ឆ្នាំ ហើយកាសែតក្នុងស្រុកមួយ បាននិយាយថា គាត់រស់នៅក្នុងទីក្រុងបាសេឡូណា។

ដុំថ្មនេះ ដែលគេហៅថា ជាសរសស្ដម មានអង្កត់ផ្ចិត ១៥ សង់ទីម៉ែត្រ និងធ្លាក់ពីកម្ពស់ ២០ ម៉ែត្រ។

ប៉ូលិសបានបិទព្រះវិហារ Santa Croce ជាបូជនីដ្ឋាន  ដែលគេបញ្ចុះសពវិចិត្រករ Michelangelo តារាវិទូ Michelangelo និងទស្សនវិទូ Machiavelli មិនឱ្យភ្ញៀវទេសចរចូលទស្សនាទៀតទេ រហូតដល់មានការពិនិត្យពិច័យឱ្យបានមត់ចត់បន្ថែមទៀត។

/

អ្នកតំណាងព្រះវិហារខាងលើម្នាក់ បាននិយាយថា លោកស្រី មានការភ្ញាក់ផ្អើល និងសោកសៅជាពន់ពេក ហើយបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះ។

លោកឪ Irene Sanesi ប្រធានកម្មវិធី Opera di Santa Croce ដែលគ្រប់គ្រងមហាវិហារនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការថែរក្សាព្រះវិហារត្រូវបាន«ធ្វើឡើងជាប្រចាំ»ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះគឺជាមហាវិហារគ្រឹស្តសាសនា នៅក្នុងទីក្រុង និងជាតំបន់ ទេសចរណ៍ដ៏សំខាន់មួយ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC