ក្នុងរយៈពេល ២៤​ម៉ោង​កន្លងទៅ អារ៉ាប៊ីសាអូឌីត ទទួលរងនូវការវាយប្រហារ​ដោយគ្រាប់បែក​អត្តឃាត​ចំនូន ៣​ ករណី​ នៅក្នុងទីក្រុង​ ៣ផ្សេងៗគ្នា​។ ការវាយប្រហារនេះ សុទ្ធតែសំដៅទៅលើ​កងកម្លាំងសន្ដិសុខ និង​បណ្ដា​ទីតាំង​ដែលជាផលប្រយោជន៍​របស់អឺរ៉ុប។

ទំព័រ Guardian​ ឱ្យដឹងថា ករណីវាយប្រហារដោយគ្រាប់បែកអត្តឃាត​ដំបូង ត្រូវបានធ្វើឡើងតាំងពីព្រឹមព្រលឹមម្សិលមិញ នៅក្បែរ​ស្ថានកុងស៊ុលអាមេរិក ក្នុងក្រុង Jeddah។ ការបំផ្ទុះគ្រាប់បែកអត្ត​នេះ បានធ្វើឱ្យជនល្មើស​ស្លាប់ និងនគរបាលច្រើននាក់ រងរបួស។

/

ចំណែកនៅឯក្រុង Qatif ភាគខាងកើត​អារ៉ាប៊ីសាអូឌីត ជនបំផ្ទុះគ្រាប់បែកអត្តឃាត​ម្នាក់ បានព្យាបាល​វាយប្រហារ​ទៅលើ​វិហារអ៊ីស្លាម Shiite ប៉ុន្តែ មិនបានសម្រេច។ ជនបំផ្ទុះគ្រាប់បែបបានស្លាប់ ប៉ុន្តែ​ពុំមានអ្នកណា​ម្នាក់រងរបួសនោះទេ។

ការវាយប្រហារ​ធំបំផុត​ ត្រូវបានធ្វើឡើងនៅ Medina បណ្ដាលឱ្យមនុស្សស្លាប់ ៤នាក់​ និងម្នាក់រងរបួស​។ Medina គឺជាទីក្រុងល្បីឈ្មោះមួយ ដែលប្រមូលផ្ដុំដោយ​អ្នកកាន់សាសនាអ៊ីស្លាម ព្រោះទីនេះ​គឺជាកន្លែង​បូជាសព​ Mohammed។

ការវាយប្រហារ​ផ្ទួនៗគ្នានេះ ត្រូវបានគេជឿថា មានជាប់ទាក់ទឹននឹង​គ្នា​ ហើយវាកើតឡើងក្នុងអំឡុងពេល​រដូវបុណ្យ Ramadan របស់សាសនិកអ៊ីស្លាម​ជិតនឹងបញ្ចប់។ មកដល់ពេលនេះ មិនទាន់មានក្រុមណាមួយ​ ចេញមកទទួលខុសត្រូវចំពោះការវាយប្រហារ​ទាំងបីលើកនេះ​នៅឡើយ។​ ប៉ុន្តែ តាមការវាយតម្លៃ ករណីវាយប្រហារ​នេះ​អាចនឹងជាប់ទាក់ទឹន​នឹង​ក្រុមរដ្ឋអ៊ីស្លាម IS ។

គួរ​រំលឹកថា ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៤ ក្រុមរដ្ឋអ៊ីស្លាម បានបើកការវាយប្រហារ​ដោយគ្រាប់បែកអត្តឃាត និងការបាញ់រះ​ជាច្រើនលើក នៅ អារ៉ាប៊ីសាអូឌីត សម្លាប់មនុស្សជាច្រើននាក់ ក្នុងនោះ​ភាគច្រើនគឺកងកម្លាំងរក្សា​សន្តិសុខ​ និង​សហគម Shiite។

ប្រែសម្រួល ៖ បុត្រា