កាលពីថ្ងៃអង្គារកន្លង ប្រទេសរុស្ស៊ីបានបង្ហាញចេញជាសាធារណៈ នូវយន្តហោះ
ចម្បាំងថ្មីបំផុតរបស់ខ្លួនដែលអាចគេចពីការចាប់យករបស់ប្រព័ន្ធ រ៉ាដា ក្នុងព្រឹត្តិ
ការណ៍តាំងពិពរណ៍យន្ដហោះប្រចាំឆ្នាំ ២០១១ នៅ Zhukovsky ក្រៅក្រុងម៉ូស្គូ។ យន្តហោះមានឈ្មោះថា Sukhoi T-50 កើតចេញពីការសហការគ្នារវាង ប្រទេស
រុស្ស៊ី និង ឥណ្ឌា។
លោកឩត្តមសេនីយ Alexander Zelin មេបញ្ជាការ កងទ័ពអាកាសរុស្ស៊ី បានប្រាប់
សារព័ត៍មាន RIA ថា យន្តហោះចម្បាំងថ្មីនឹងត្រូវរួចរាល់ទាំងស្រុងនៅឆ្នាំ ២០១៣ ហើយការផលិតនឹងចាប់ផ្ដើមនៅឆ្នាំ ២០១៤ ឬ ២០១៥។
យោងតាមលោក Mikhail Pogosyan នាយកក្រុមហ៊ុន United Aircraft Corp បាន
ឲ្យដឹងថា យន្តហោះចម្បាំងថ្មីនេះ នឹង ត្រូវដាក់ប្រើប្រាស់សម្រាប់ការពារដែនអាកាសនៅ
ប្រទេសរុស្ស៊ី និង ឥណ្ឌា ហើយវាជាយន្ដហោះចម្បាំង ដែលមានស្ថេរភាពបំផុតនៅលើអា
កាស។
របាយការណ៍របស់សារព័ត៍មានប្រទេសរុស្ស៊ីបាន បញ្ជាក់ថា គម្រោងបង្កើតយន្តហោះ
ថ្មីនេះបានចំណាយអស់ប្រាក់ប្រមាណ ៦ កោដិដុល្លាអាមេរិក ហើយប្រទេសឥណ្ឌា បានជួយចេញចំនួន ៣៥ ភាគរយនៃទឹកប្រាក់សរុប។ យន្ដហោះនេះ នឹងជាគូ
ប្រណាំងប្រជែងរបស់យន្តហោះចម្បាំង អាមេរិក ប្រភេទ F-22៕(cnn/rt)
ដោយៈ សំអាត