(ភ្នំពេញ)៖ យោងតាមរបាយការណ៍ នៃការនាំចេញអង្កររបស់កម្ពុជា របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបនៃ កាននាំចេញអង្ករបានឲ្យដឹងថា នៅរយៈពេល៩ខែឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៣៦ម៉ឺន តោន ធ្លាក់ចុះ២ភាគរយបើធៀបនឹងឆ្នាំមុន។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា អង្កររបស់កម្ពុជាត្រូវបាននាំចេញ ទៅកាន់ប្រទេសប្រមាណ៦០ នៅលើពិភពលោក។ នៅពេលនេះ Fresh News សូមលើកយកប្រទេសទាំង១០ ដែលបានទិញអង្កររបស់កម្ពុជា ច្រើនជាងគេនៅរយៈពេល៩ខែឆ្នាំនេះ។

១- ប្រទេសចិន ៦៤៦៩៩តោន២- ប្រទេសបារាំង ៥៣៧៨៤តោន ៣-​ ប្រទេសប៉ូឡូញ​ ៥១៣២០តោន ៤- ប្រទេសម៉ាឡេស៊ី ២០៤០៥តោន ៥- ប្រទេសហូឡង់ ១៨៣៦៨តោន ៦-​ ប្រទេសប៊ែលហ្សិច ១៧៩៦៨តោន ៧- ប្រទេសអង់គ្លេស ១៦២៩៤តោន៨- ប្រទេសឆែក ១៥៩៥១តោន៩- ប្រទេសអ៊ីតាលី ១៣៥០៥តោន១០- ប្រទេសអាល្លឺម៉ង់ ៩៨៩៤តោន។

សូមជម្រាបថា ប្រទេសចិនបានក្លាយជាទីផ្សារអង្ករដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីទីផ្សារនៅអឺរ៉ុប។ រដ្ឋាភិបាលចិន បានផ្តល់កូតាដល់ការ នាំចូលអង្កររបស់កម្ពុជាចំនួន ២០ម៉ឺនតោនក្នុង១ឆ្នាំៗ៕

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី