កាលពីថ្ងៃទី១៦ខែសីហា ដៃគូរអំណាចរបស់រុស្ស៊ី នាយករដ្ឋមន្ត្រីVladimir Putin ជាមួយនឹង
ប្រធានាធិបតី Dmitry Medvedev បានដើរកំសាន្តជាមួយគ្នាតាមបណ្តោយទន្លេ Volga នៅ
តំបន់ Astrakhan ខាងត្បូងប្រទេសរុស៊្សី។ បន្ទាប់មក គេបានស្ទូចត្រីជាមួយគ្នា និងថតរូបនៅ
ក្រោមទឹក។
ក្នុងរូបភាពចុះផ្សាយនៅលើគេហទំព័ររបស់ Kremlin ដៃគូអំណាចពីរនាក់នេះ បានទៅ
ស្ទូចត្រីយ៉ាងសប្បាយ។ រូបផ្សេងមួយទៀត គឺប្រធានាធិបតី Medevedev ក្នុងសំលៀក
បំពាក់មុជទឹកនឹងកាន់កាំមេរ៉ាថតក្រោមទឹក។
មកដល់ពេលបច្ចុប្បន្ននេះ លោក Medvedevនិង Putin បានអះអាងថាក្នុងចំណោមពួកគេ
ទាំងពីរនេះ នឹងមានម្នាក់ចុះឈ្មោះចូលរួមការប្រកួតចូលបោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​
នាឆ្នាំ២០១២ ប៉ុន្តែមិនទាន់សម្រេចចិត្តថាគឺជាអ្នកណាទេ។

ពូកគេស្ទង់ត្រីជាមួយគ្នាយ៉ាងសប្បាយៗ

លោកប្រធានាធិបតី Medevedev អួតស្នាដៃរបស់ខ្លួន

លោកនាយករដ្ឋមន្ត្រី Vladimir Putin ក៏មិនចាញ់ដែរ



ប្រធានាធិបតី Medevedev ក្នុងសំលៀកបំពាក់មុជទឹក

ប្រភព៖ news go.
ដោយ៖ មិនា.