អ្នកលេង Pokemon Go គួរតែគិតពិចារណា នៅពេលហ្គេមនេះ អាបដេតទីតាំងភូមិសាស្ដ្រជាបន្តបន្ទាប់ និងទាមទារសិទ្ធិមួយចំនួនក្នុងការចូលទៅកាន់ទិន្នន័យ ហើយតាមរយៈនេះ អ្នកអាចនឹងត្រូវគេលួចព័ត៌មានឯកជន។Pokemon Go គឺជាហ្គេមដែលកំពុងពេញនិយមបំផុតនៅទូទាំងពិភពលោក។ ប៉ុន្តែ ហ្គេមនេះក៏ជួបប្រទះនឹងការប្រតិកម្មមួយចំនួន ខណៈដែលវាទាមទារសិទ្ធិចូលទៅមើលទិន្នន័យខ្លះរបស់អ្នកប្រើប្រាស់ ដូចជាការចូលទៅកាន់គណនី Google ជាដើម។
Pokemon Go ស្នើចូលទៅអានព័ត៌មាន នៅលើ Google
យោងតាម Denver Post ម្ចាស់ហ្កេម Pokemon Go គឺក្រុមហ៊ុន Niantic បានចេញមកសុំទោសអ្នកប្រើប្រាស់អំពីបញ្ហានេះ ដោយថ្លែងថា ពួកគេ គ្មានបំណងអានអ៊ីមេល អាស័យដ្ឋានទំនាក់ទំនងឬចូលទៅមើលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុនខាងលើបានអះអាងថា ហ្គេមនេះ គ្រាន់តែចូលទៅកាន់ Google IDជាមួយនឹងអ៊ីមេលរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ។ ក្រុមហ៊ុន Nianticឱ្យដឹងថា ខ្លួននឹងកែសម្រួល និងកាត់បន្ថយសិទ្ធិចូលទៅអានទិន្នន័យ។ ម្ចាស់ហ្គេម Pokemon Go ថ្លែងថា ៖ “Google បានទទួលស្គាល់ថា មិនមានព័ត៌មានណាផ្សេងដែលត្រូវបានចូលទៅអាន ដោយហ្គេម Pokemon Go និង Niantic។ Google ក៏នឹងកាត់បន្ថយសិទ្ធិចូលទៅកាន់ទិន្នន័យរបស់ Pokemon Go ដោយគ្រាន់តែឱ្យហ្គេមនេះ ប្រើប្រាស់នូវទិន្នន័យមូលដ្ឋានប៉ុណ្ណោះ”។បើទោះជា ក្រុមហ៊ុន Niantic បានអះអាងដូចខាងលើ ប៉ុន្តែ អ្នកប្រើប្រាស់ក៏គួរតែបន្តយកចិត្តទុកដាក់ទៅលើគ្រោះថ្នាក់ដែលអាចកើតឡើងដោយសារ Pokemon Go នេះបើតាមសំដីរបស់ TamVu ជំនួយការរបស់សាស្ដ្រាចារ្យនៃសកលវិទ្យាល័យ Colorado Denver អាមេរិក។ការគំរាមកំហែងមួយផ្សេងទៀតនោះគឺថា ដំបូង Pokemon Go មាននៅតែក្នុងប្រទេសមួយចំនួន។អ្នកលេង ដោយសារតែចង់បានលេងឆាប់ៗ ក៏បានទាញយកហ្គេមពីគេហទំព័រដែលមិនផ្លូវការ ហើយក៏អាចជួបនឹងបញ្ហាទាក់ទឹននឹងការបាត់បង់ឯកសារ។ល។ក៏ប៉ុន្តែ ប្រការដែលគ្រោះថ្នាក់បំផុតគឺថា Pokemon Go អាបដេតទីតាំងជាបន្តបន្ទាប់។ PokemonGo ប្រើប្រាស់ទិន្នន័យទីតាំង ហើយតាមពេលវេលា ក្រុមហ៊ុនរបស់ Pokemon Go អាចទាក់ទងទៅកាន់អ្នកលេងបានតាមរយៈឈ្មោះ nickname របស់អ្នកប្រើប្រាស់។ តាមរយៈប្រការខាងលើ ហែកឃើរ(hacker) អាចដឹងថា អ្នកកំពុងនៅទីណា។
ការអបដេតទីតាំងជាបន្តបន្ទាប់ បង្កឱ្យមានការព្រួយបារម្ភមួយ ចំពោះ Pokemon Go
ក្រៅពីគ្រោះថ្នាក់ទាក់ទឹននឹងការបាត់បង់ ឬត្រូវគេលួចទិន្នន័យ អ្នកលេងក៏គួរតែប្រុងប្រយ័ត្នជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ផងដែរ ព្រោះថា កន្លងមកនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយនូវគ្រោះថ្នាក់នានាដែលកើតឡើង នៅពេលកំពុងលេងហ្គេម Pokemon Go ។
ប្រែសម្រួល ៖ បុត្រា