(ភ្នំពេញ)៖ កម្មករសំណង់ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបាក់ធ្នឹមសំណង់មួយកន្លែង បានសង្កត់ទៅលើ ខណៈជនរងគ្រោះកំពុងតែធ្វើការងារនេះ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះល្វែងក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តឿ ភេទ អាយុប្រហែល២០ឆ្នាំ ជាជាងសំណង់ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច សំណង់ខាងលើនេះ គឺសង់មិនមានលក្ខណៈបច្ចេកទេស និងស្តង់ដារត្រឹមត្រូវនោះទេ ទើបបណ្តាលឲ្យបាក់ធ្លាក់សង្កត់ស្លាប់បែបនេះតែម្តង។

បន្ទាប់ពីមានករណីនេះ កើតឡើងសមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីនគរបាលជំនាញ បានចុះទៅសួរនាំ និងធ្វើការកោសល្យវិច្ច័យសពជនរងគ្រោះ ខណៈមេកា និងម្ចាស់សំណង់បានគេចបាត់ហើយ៕

width=730

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី