ភ្នំពេញ ៖ ចាប់ខ្លួនជនល្មើសយួនបាននៅក្រុងហូជីមិញ​កាលពីម្សិលមិញនេះ សមត្ថកិច្ចកំពុងបំពេញបែបបទនាំមកកម្ពុជា​ ។ 

ប្រភពច្បាស់ការពីសមត្ថកិច្ចបានអោយដឹងថា​ ជនជាតិយួនដែលប្រើដំបងឆក់ឆក់កុមារនៅស្រុក ពេជ្រាដា​ ខេត្តមណ្ឌលគីរី​ ត្រូវសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមចាប់ខ្លួនបានហើយនៅទីក្រុងហូជីមិញកាលពីម្សិលមិញនេះ ​ បន្ទាប់ពីជនល្មើសរូបនេះរត់គេចខ្លួនទៅទីនោះបានមួយថ្ងៃ​ ។​ សមត្ថកិច្ចបានបំពេញបែបបទដើម្បីនាំខ្លួនមកកម្ពុជា​យើងវិញដើម្បីផ្ដន្ទាទោស​ ។​

ចំពោះកុមាររងគ្រោះកំពុងរស់នៅជាមួយក្រុមគ្រួសារក្រោមការជួយជ្រោមជ្រែងមើលថែទាំពីអង្គការ​ CPU ។​ ចំពោះព័ត៌មានថា កុមាររងគ្រោះស្លាប់ជាព័ត៌មានមិនពិត​ឡើយ ៕

/

/

/

ដោយ ៖ គន្ធា