ក្រុមហ៊ុនសាំសុង អេឡិចត្រូនិចសម្ពោធចេញលក់ជាផ្លូវការនូវទូរសព្ទស្មាតហ្វូនអេក្រង់ធំ Note 9 នៅក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ដោយក្រុមហ៊ុននេះ ធានាថាទូរសព្ទម៉ូដែលថ្មីនេះ កាន់ថ្មបានយូរ និងបំពាក់ដោយបច្ចេកវិទ្យាធ្វើឱ្យត្រជាក់ភ្លាមៗអំឡុងលេខហ្គេម ដែលទាក់ទាញខ្លាំងសម្រាប់អ្នកចូលចិត្ដលេងហ្គេម។ 

ក្រុមហ៊ុនសាំសុង បានផ្ដោតការយកចិត្ដទុកដាក់បង្កើតលក្ខណៈពិសេសនេះដើម្បីឱ្យម៉ូដែលថ្មីនេះ ល្អប្លែកខុសពីម៉ូដែល Note មុនៗ ហើយលក្ខណៈពិសេនេះ ត្រូវបានបង្កើតឡើងដើម្បីទាក់ទាញអតិថិជនក្មេងៗដែលចូលចិត្តលេងហ្គេម ។ ក្រុមហ៊ុន Verizon Communication បាននិយាយថា អតិថិជនអាចកក់ទុកមុននូវទូរសព្ទម៉ូដែលថ្មីនេះ ចាប់ពីថ្ងៃទី ១០ ខែសីហានេះតទៅ ជាមួយនឹងតម្លៃ $999.99 សម្រាប់ម៉ូដែល ដែលមានអង្គចងចាំ 128 GB និង $1,249.99 សម្រាប់ម៉ូដែល ដែលមានអង្គចងចាំ 512GB។  

/

ក្រុមហ៊ុន Sprint Corp នឹងដាក់លក់ទូរសព្ទម៉ូដែលថ្មីនេះ នៅថ្ងៃទី២៤ ខែសីហា និងផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរហូត ៥០% ដើម្បីជាការប្រមូសិនដំបូង។ប្រភពមួយ និយាយថា ទូរសព្ទម៉ូដែល Note ថ្មីនេះ អាចដោតមែមឺរីកាតបានរហូតដល់ 1TB ហើយទូរសព្ទនេះ នឹងមានម៉ូតផ្ទុកអង្គចងចាំ 512 GB ដែលអាចដោតមែមឺរីកាតបន្ថែមបាន 512GB ដោយធ្វើឱ្យក្រុមហ៊ុនសាំសុង ក្លាយជាសហគ្រាសផលិតដំបូងគេ ដែលលក់ទូរសព្ទផ្ទុកអង្គចងចាំបានរហូត 1TB។  ក្រុមហ៊ុនសាំសុង បាននិយាយថា ខ្លួនបានដាក់សម្ពោធទូរសព្ទ Note 9 នៅម៉ោង ១១ ព្រឹកក្នុងក្រុងញូវយ៉ក ដែលត្រូវនឹងពាក់កណ្ដាលអាធ្រាត្រ នៅក្រុងសេអ៊ូល។ 

ម៉ូដែល Note ថ្មីនេះគ្រោងនឹងដាក់លក់ជាច្រើនដើម នៅថ្ងៃទី ២៨ ខែសីហា ជាមួយនឹងប្រូម៉ូសិនពិសេស ។ ទូរសព្ទម៉ូដែលនេះ អាចត្រជាក់វិញភ្លាមៗនៅអំឡុងពេលលេងហ្គេម ដែលជាធម្មតាធ្វើឱ្យទូរសព្ទក្ដៅបំផុត។ មិនតែប៉ុណ្ណោះប៊ិច S Pen របស់វា អាចភ្ជាប់ Bluetooth និងត្រូវបានរចនាឡើងដើម្បីបញ្ជាវីដេអូលើទំព័រ YouTube ពីចម្ងាយ ៕

/

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ រ៉យទ័រ