ជនសង្ស័យក្នុងការដាក់គ្រាប់បែកក្លែងក្លាយនៅប្រទេសអូស្ត្រាលី នឹងត្រូវឡើង
តុលាការនៅសហរដ្ឋអាមេរិក ហើយរូបគេនឺងត្រូវគេបញ្ជួនពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអូស្ត្រាលីវិញបន្ទាប់ពីរូបគេត្រូវបានចាប់ខ្លួនដោយក្រុម FBI
អាមេរិកនៅតំបន់ Louisville នៃរដ្ឋ Kentucky។

លោក Luke Moore ប៉ូលីសនៅរដ្ឋ New South Wales បាននិយាយថា
Paul Doug Peters នឹងត្រូវគេចោទប្រកាន់ពីបទចាប់ជំរិត និង ចូលផ្ទះគេដោយ
ខុសច្បាប់។ Paul Doug Peters បានចាកចេញពីប្រទេសអូស្ត្រាលី ក្រោយពេលដែលគ្រាប់បែកក្លែងក្លាយត្រូវបានដាក់កាលពីពេលកន្លងទៅ។

ជនសង្ស័យ Paul Doug Peters ត្រូវបាននាំទៅកាន់តុលាការនៅថ្ងៃនេះ នៅតំបន់
Louisville សហរដ្ឋអាមេរិក បន្ទាប់ពីលោកត្រូវបានគេសង្ស័យថា បានដាក់គ្រាប់
បែក ក្លែងក្លាយរុំជុំវិញ ក របស់ ក្មេងស្រី Madeleine Pulver អាយុ ១៨ ឆ្នាំនៅ
ជាយក្រុង ស៊ីដនី៕(MAILONLINE)

ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក


ជនរងគ្រោះMadeleine Pulver ដែលត្រូវគេដាក់គ្រាប់បែកក្លែងក្លាយជុំវិញក

ដោយៈ សំអាត