ព័ត៌មានរូបភាព ៖ ដូចដែលបានដឹងស្រាប់ហើយថា ប្រទេសចិន គឺជាប្រទេសមួយ ដែលមានការនាំមុខជាខ្លាំង ស្ទើរតែគ្រប់វិស័យ នៅក្នុងតំបន់អាស៊ី ខណៈពេលដែលខ្លះ នោះ ប្រទេសមួយនេះ ត្រូវបានគេប្រសិទ្ធនាម ថា ជាកូននាគ អាស៊ី ។ ជាមួយនឹងភាពរីកចម្រើន ខាងវិស័យ សេដ្ឋកិច្ច ក៏ដូចជា បច្ចេកវិទ្យា ប្រទេសនេះ ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមហាអំណាច សេដ្ឋកិច្ច ប្រចាំតំបន់ ។ បន្ថែមពីលើនេះ វិស័យយោធា របស់ប្រទេសមិនត្រូវបានរដ្ឋាភិបាល ប្រទេសនេះ មើលរំលងនោះទេ ពោលគឺ កាន់តែពង្រឹងសមត្តភាពបន្ថែមទៀត ពីលើអ្វីដែលខ្លួនធ្លាប់មាន ខណៈប្រទេសនេះ ក៏កំពុងតែជួបបញ្ហាប្រឈម ទាក់ទិនទៅនឹងដែនអធិបតេយ្យភាព ព្រំដែន កោះ នាសមុទ្រចិនខាងត្បូង។
យ៉ាងណាមិញ ឆ្លៀតនៅក្នុងឱកាសនេះ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ទំព័រយើងខ្ញុំ សូមពាំនាំមកនូវសារព័ត៌មានរូបភាព ស្តីពី នាវាចម្បាំង បាញ់ទម្លាក់ម៉ីស៊ីល ទំនើបបំផុត របស់ប្រទេសចិន ខណៈវា មានឈ្មោះថា Haikou ។ ខាងក្រោមនេះ ជាបណ្តារូបភាព ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖






ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ