ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ចិន Air China មានជើងហោះហើរ  CA1336 ដែល កំពុងតែហោះហើរ ពី Nanning ទៅទីក្រុង ប៉េកាំង ប្រទេសចិន នោះ បានបង្ខំចិត្តចុះចត ជាបន្ទាន់ និងទាំង អាសន្ន នៅកណ្តាលក្រុង Chongqing បន្ទាប់ពី អ្នកដំណើរម្នាក់ ស្រែកប្រកាស ថាមាន    គ្រាប់បែកនៅលើ យន្តហោះ ។

/

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស អោយដឹងថា ៖ ក្រុមមន្រ្តីប៉ូលីស រថយន្តសង្គ្រោះបន្ទាន់និង ភ្នាក់ងារពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈ សន្លឹករូបថត បង្ហោះ  ផ្សាយដោយ ក្រុមអ្នកដំណើរលើយន្តហោះ នៅលើទំព័រ Weibo បង្ហាញអោយឃើញថា    ភ្នាក់ងារ  ពិសេស  SWAT បាន មានវត្តមានភ្លាមៗ នៅលើយន្តហោះ បន្ទាប់ពីបានចុះចត ។ ជាការបំភិត   បំភ័យនោះទេ ខណៈ បរិបទក្នុង រូបភាពនេះ ពុំមែនកើតឡើង   ជាលើក   ទី  មួយនោះឡើយ នៅ ក្នុង ប្រទេសចិន នាពេលថ្មីៗនេះ កាសែត Shanghaiist ចុះផ្សាយអោយដឹង ។

/

/

គួររំឮកថា​ ដើមខែ កុម្ភៈ នេះ បុរសម្នាក់ ត្រូវបានចាប់ឃុំខ្លួន រយៈពេល ១០   ថ្ងៃ បន្ទាប់ពីមានការគម្រាម គំ ហែងបំផ្ទុះឡើងគ្រាប់បែក នៅលើយន្តហោះមួយគ្រឿង នាអាកាស យានដ្ឋានអន្តរជាតិ Shenzhen Bao'an International Airport ដោយសារតែ លោក ខឹងច្រឡោត ពីការពន្យាពេលហោះហើរ យូរពេក ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ីងហ្គាព័រស៊ិន