(ភ្នំពេញ)៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ បានបង្ហាញហើយ ដោយមានអ្នកជាប់ ៦២.១៨ភាគរយ ក្នុងនោះ មានអ្នកជាប់និទ្ទេស A ចំនួន ៤០៥នាក់ និទ្ទេស B ចំនួន ២៨០១នាក់ និទ្ទេសC ចំនួន ៥ ៥៩៥ នាក់ និង និទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។

បេក្ខជនប្រឡងជាប់ ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២.១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook ក្រសួងអប់រំនៅប៉ុន្មាននាទីមុននេះ។

បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥ នាក់ មកពី៖ -រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់-សៀមរាប មានចំនួន ៣៦ នាក់-បាត់ដំបង មានចំនួន ៣៤ នាក់-កណ្តាល មានចំនួន ២៩ នាក់-កំពង់ចាម មានចំនួន ២០ នាក់-បន្ទាយមានជ័យ មានចំនួន ១៦ នាក់-ព្រៃវែង មានចំនួន ១៤ នាក់-កំពត មានចំនួន ១១ នាក់-ត្បូងឃ្មុំ មានចំនួន ១១ នាក់-តាកែវ មានចំនួន ១១ នាក់-កំពង់ធំ មានចំនួន ១០ នាក់-ក្រចេះ មានចំនួន ០៩ នាក់-កំពង់ឆ្នាំង មានចំនួន ០៧ នាក់-ព្រះសីហនុ មានចំនួន ០៧ នាក់-កំពង់ស្ពឺ មានចំនួន ០២ នាក់-ពោធិ៍សាត់ មានចំនួន ០២ នាក់-មណ្ឌលគិរី មានចំនួន ០១ នាក់-ប៉ៃលិន មានចំនួន ០១ នាក់-ឧត្តរមានជ័យ មានចំនួន ០១ នាក់៕

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី