អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័របរទេស reuters ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា ម៉ាស៊ីនប៉េងប៉ុង (pinball) ដែលមានលក្ខណៈច្រើនតម្រួត និងវែងមួយត្រូវនិស្សិតវ័យក្មេងម្នាក់ រចនាឡើង។

width=455

Adrew Locke មានវ័យ ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ Colorado ចក្រភពអង់គ្លេសបាននិយាយថា​ ម៉ាស៊ីនដែលមានមានភាពស្មុគស្មាញនេះ ត្រូវបានច្នៃប្រឌិតឡើងអំពីរបស់ម៉្យាងដែលមានឈ្មោះថា K'nex ដែលរបស់ទាំងនេះ គឺជាអំណោយដែលឪពុកម្ដាយ បងប្អូនរបស់គាត់ បានទិញអោយគាត់ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃបុណ្យសាសនាគ្រឹស្ដ ពោលគឺតាំងពីគាត់នៅវ័យកុមារភាព។

width=455

គាត់បានបន្ដថា ទើបតែក្នុងរយៈពេល ០៤ខែចុងក្រោយនេះ គាត់បានចាប់ផ្ដើមតំឡើងវា ដើម្បីអោយក្លាយទៅជាម៉ាស៊ីនប៉េងប៉ុងនេះ។ ហើយថ្ងៃនេះ ជាថ្ងៃចាប់ផ្ដើមនៃបុណ្យគ្រឹស្ដ​ គាត់ក៏យកវាចេញមក​ ដើម្បីជាចំណងដៃ និងការបង្អួតអ្នករាល់គ្នា។ នេះជាវីដូអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ reuters