បន្ទាប់ពីធ្វើការស្រង់លទ្ធផល រួចរាល់មកលទ្ធផលបានចេញមកថាលោក Sir Alexfergusonគឺជាគ្រូបង្វឹកដែលមាន ទ្រព្យសម្បត្តិច្រើនជាងគេបង្អស់ ។ កាលពីឆ្នាំ្កមុនការស្រង់លទ្ធផលនៃទ្រព្យសម្បត្តិរបស់ Time Magazine Sir Alex ក៏ជាគ្រូបង្វឹកដែលមានជាងគេដែរ ដែលមានទ្រព្យសម្បត្តិតំលៃ ៣២ លានផោន ។ ឆ្នាំនេះ Sir Alex នៅតែគ្រងដំណែងបានល្អដោយមានទ្រព្យសម្បត្តិតំលៃ ៣៤ លានផោន ។
លោក Sir Alex ទទួលបានចំណូលឆ្នាំនេះ ៧ លានផោនពី Premiere ជាមួយ Manutd តាមពីក្រោយដោយកូនសិស្ស និង អតីតកីឡាករ របស់ Manutd ដែលគឺ Roy Keane ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនិង Arsene Wenger គ្រូបង្វឹករបស់ Arsenal ដែលចំណូលរបស់ Keaneទទួលបានពី ការគ្រប់គ្រង់ក្លឹបបាល់ទាត់ ២ ក្រុមគឺ Sunderland និង Ipswich Town ទទួលបានប្រាក់ចំណូល ១០ ម៉ឺនផោនក្នុងមួយសប្តាហ៍ ។ សព្វថ្ងៃ Keane ក៏មានការងារផ្សេងមួយទៀត គឹធ្វើជាពិធីករអត្ថធិប្បាយបាល់ទាត់ អោយទូរទស្សន៍ ITV ផងដែរ ។ចំណាត់ថ្នាក់លេខ ៤ បានទៅលើគ្រូបង្វឹករបស់ Man City លោក Roberto Mancini ដែលមានទ្រព្យសម្បត្តិ ២១ លានផោន ។
លេខក្រោមៗទៀតក៏បានទៅដល់ គ្រូបង្វឹកមួយចំនួនដែលលោកអ្នកបានស្គាល់ផងដែរដូចជាRoy Hodgson, Rafa Benitez, Steve Bruce, Mark Hughes and Harry Redknapp ៕

ដោយ ៖ កុសលប្រភព ៖ k14