ដូចដែលយើងបានដឹងរួចមកហើយថា Sir Alex Ferguson បានប្រកាសការចូលនិវត្តន៍របស់គាត់ជាផ្លូវការហើយ បន្ទាប់ពីដឹកនាំ Manchester United អស់ ២៦ ឆ្នាំ ។
ថ្មីៗនេះ Manchester United បញ្ចប់រដូវកាលជាមួយ West Brom ក្នុងលទ្ធផល ៥ ទល់ ៥ ។ក្នុងថ្ងៃនោះ អ្នកគាំទ្រម្នាក់របស់ West Brom បានចំណាយប្រាក់អស់ ៧០០ ដុល្លារដើម្បីទិញសៀវភៅសរសេរអំពីលោក Sir Alex Fergson ជាច្រើនក្បាល ។ រឿងដែលចំលែកមួយទៀតគឺ ស្ករកៅស៊ូដែល Sir Alex Ferguson បានស្តោះចោលបន្ទាប់ពីការប្រកួតជាមួយ West Bromនោះ ត្រូវបានគេយកមក ដាក់ដេញថ្លៃនៅ Ebay ។ អ្នកដែលដាក់ដេញថ្លៃនោះ បានប្រាប់ថាស្ករកៅស៊ូនោះ យកចេញពីធុងសំរាម ពេល Sir Alex ស្តោះចេញ ហើយបានដាក់ក្នុងប្រអបដ៏ប្រណិត ជារបស់ដែលរំលឹកពីវីរភាព របស់ Sir Alex Ferguson ។ ប្រាក់ដែលបានពីការដេញថ្លៃ នឹង ត្រូវយកមកចូលរួមវិភាគទាន របស់ក្រុម Manchester United ៕



ដោយ ៖ កុសលប្រភព ៖ k14