ប្រភពពព័ត៌មានសិល្បៈបរទេសនានា ដែលបានផ្សាយកាលពីពេលថ្មីៗនេះអំពី តារាស្រីប្រុសសញ្ជាតិ ហ្វីលីពីន រួមរ័ក្សគ្នាបង្ហោះតាម YouTube នោះ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ នេះ បានរកឃើញអត្តសញ្ញាណ ហើយ។

សូមរំលឹកថា តារាស្រីប្រុសសញ្ជាតិ ហ្វីលីពីនមួយគូ ដែលបានបបួលគ្នាចូលសណ្ឋាគារ រួមរ័ក្សបង្ហោះតាម YouTube ស្តែងឱ្យឃើញសភាពស្រើបស្រាល យ៉ាងងងើល ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថា ជា Ramgen និង Janelle ជាតារាកំពុងពេញនិយមបំផុត ក្នុងសង្គមសិល្បៈសម្តែងភាពយន្ត បែបយុវវ័យរបស់ហ្វីលីពីន។

Janelle និង Manahan មិនត្រឹមប្រឈមទៅនឹងរឿងអាស្រូវផ្លូវភេទ អាសោចកេរ្តិ៍ប៉ុណ្ណោះទេ លើសពីនេះពួកគេត្រូវប្រឈមទៅនឹង គំនៀបក្រមសីលធម៌សង្គម ដែលក្នុងនាមជាតារាផ្សព្វផ្សាយអំពីវប្បធម៌ បែរជាបង្កើតរឿងអាស្រូវ ដ៏អាម៉ាស់បំផុត សម្រាប់ប្រជាជាតិរបស់ខ្លួនទៅវិញ។

ជាក់ស្តែងតុលាការបានកាត់ទោស ក្នុងកម្រិតជាអនិតិជន តម្រូវឱ្យអ្នកទាំងពីរសងទោសចំពោះមុខច្បាប់ ដោយការប្រព្រឹត្តិខ្លួនឱ្យល្អឡើងវិញ នៅក្នុងមន្ទីរកែប្រែទោស រយៈពេល១ឆ្នាំជាកំហិត៕

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល