យោងតាមប្រភពព័ត៌មាន ពីគេហទំព័របរទេសមួយ ដែលបានចុះផ្សាយ នៅពេលថ្មីៗកន្លង ទៅនេះបានឲ្យដឹងថា បុរសម្នាក់ដែលតុបតែង ខ្លួនធ្វើជាសត្វទន្សាយ ហើយបើកបរម៉ូតូ ដោយអត់ពាក់ មួកការពារសុវត្ថិភាព ត្រូវបានប៉ូលិសឃាត់ ដើម្បីធ្វើការផាកពិន័យ។

បុរសម្នាក់ដែលតុបតែងខ្លួន ពាក់រូបទន្សាយ ហើយបើកបរម៉ូតូ ដោយអត់ពាក់មួក ការពារសុវត្ថិភាព ត្រូវបានប៉ូលីស ដែលឈរនៅគោលដៅ Californian highway ឃាត់និងផាកពិន័យ។ ប្រជាពលរដ្ឋជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញប៉ូលីសផាកពិន័យទន្សាយនេះ។

មន្រ្តីប៉ូលីសដែលបាន ឃាត់និងផាកពិន័យ ទន្សាយមួយនេះ បាននិយាយថា “ ការការពារជីវិត ដោយពាក់មួកសុវត្ថិភាព នៅពេលបើកបរ ជារឿងដ៏សំខាន់ មិនមែនជា ការលេងសើចនោះទេ”។

ទន្សាយរូបនេះ ត្រូវបានអនុញ្ញាត អោយបន្តរដំណើរបន្ទាប់ពី ទទួលនូវការផាកពិន័យ យ៉ាងធ្ងន់ធ្ងរ ពីមន្រ្តីប៉ូលីស៕

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល