កាលពីថ្ងៃទី១៥ខែសីហាកន្លងមក ប្រព័ន្ធសារព័ត៌មានប្រទេសចិន បានចុះផ្សាយព័ត៌មាន
ព្រមៗគ្នាពីរឿងលេចធ្លាយរូបស៊ិចរបស់តារាកូរ៉េខាងត្បូងជាច្រើន។ តាមប្រភពសារព័ត៌មាន
បានឲ្យដឹងថា រូបថតជាង១០០សន្លឹកនោះ ត្រូវបានផ្សាយទៅលើអ៊ីនធឹណែត ក្នុងនោះគឺមាន
សិល្បការិនីប្រហែលជា៤០នាក់ ដែលពាក់ព័ន្ធទៅនឹងរូបស៊ិចនោះ។ សិល្បការិនីក្នុងរូបនោះ
គឹមានទាំងតារាធម្មតា រហូតដល់តារាភាពយន្តល្បីថ្នាក់ A របស់វិស័យសិល្បះកូរ៉េខាងត្បូង។


ប្រសិនបើមើលបណ្តារូបភាពនោះ គេឃើញថាមានបុរសស្លៀកខោទ្រនាប់តែម្នាក់ប៉ុណ្ណោះ
ហើយមានវត្តមានក្នុងរូបភាពជាច្រើន ជាមួយនឹងស្រីៗបានបាំងមុខ ក្នុងផ្ទះសំណាក់។
ដោយសារអត្ថបទនោះក៏មិនបង្ហើបឲ្យដឹងពីឈ្មោះ ក៏ដូចជាមិនមានភស្តុតាងជាក់ស្តែង
ដើម្បីបញ្ជាក់ថានោះជារូបភាពរបស់តារាកូរ៉េមែនឬទេ ដូច្នេះក៏មានមតិផ្សេងៗ ជាច្រើនពី
សំណាក់សមាគមន៍អ្នកប្រើអ៊ីនធឹណែត។


មនុស្សមួយចំនួនក្រោយពីមើលរូបទាំងនោះ បាននិយាយថា៖ �វិស័យសិល្ប:កូរ៉េខាងត្បូង មានច្បាប់មិនមានជាលាយលក្ខ័ណ៍អក្សរ។ ដើម្បីល្បីតារាត្រូវទទួលយកកិច្ចព្រមព្រៀងដែលស្ងាត់ដូចអញ្ចឹងដែរ។�
ប៉ុន្តែភាគច្រើន គឺគេច្រានចោលពីព័តមាននេះ ហើយគិតថាសារព័ត៌មាន ប្រទេសចិនមាន
គំនិតអាក្រក់នៅពេលចេញផ្សាយព័ត៌មានដូចអញ្ចឹង៖ �មិនអាចជឿរឿងនេះបានឡើយ
ដោយសាររូបទាំងនេះគ្មានប្រភពទេ។ យើងមិនអាចដឹងពីអត្តសញ្ញាណរបស់អ្នកក្នុងរូប
ភាពនោះ។�


ក្នុងប៉ុន្មានឆ្នាំកន្លងមក វិស័យសិល្បៈ ប្រទេសកូរ៉េក៏ជួបប្រទះរឿងអាស្រូវជាច្រើន ទាក់ទង
ទៅនឹងរឿងសម្ងាត់ៗ នៅក្នុងភាពល្បីៗរបស់តារា។
ការធ្វើអត្តឃាតរបស់តារាភាពយន្ត Jang Ja Yeon កាលពីដើមឆ្នាំ២០០៩ ក៏ជាភស្តុតាង
ច្បាស់លាស់ ឲ្យស្នាមខ្មៅដែលកំពុងបំផ្លាញភាពល្អក្នុងវិស័យសិល្បះរបស់កូរ៉េ។ ពីព្រោះ
ត្រូវគេបង្ខំទទួលភ្ញៀវ ត្រូវគេរំលោភផ្លូវភេទ ក៏ដូចជាបង្ខិតក្នុងការងារ ដូច្នេះតារា Ja Yeon
ត្រូវទៅរកផ្លូវ សម្លាប់ខ្លួន។ ២ឆ្នាំក្រោយ សំណុំរឿងរបស់គាត់ត្រូវបានបើកស៊ើបអង្កេត
ឡើងវិញ ប៉ុន្តែការសម្ងាត់អំពីបញ្ជីឈ្មោះក្នុងខ្សែទទួលភ្ញៀវរបស់ Ja Yeon នៅតែមិនទាន់
មានចម្លើយ។
ប្រភព៖ afamily, tinmoi.
ដោយ៖ មិនា.