ក្រុមអ្នកវិទ្យាសាស្រ្ដ  បានជីកដីរកឃើញគំនរត្បូងយ៉ាងភ្លឺចិញ្ចាច  ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ក្រុមអ្នកវិទ្យាសាស្រ្ដ បានគណនាឃើញថា មានត្បូងត្បូងពេជ្រប្រមាណ  ១​០០០ ពាន់លានតោន កប់នៅក្នុងបាតដី នៅក្នុងទ្វីបនានា។

ត្បូងពេជ្រដ៏ច្រើនមហាសាលនេះ កប់នៅក្នុងដីទៅក្រោមជម្រៅ ១៦០.៩៣៤  គីឡូម៉ែត្រ ជ្រៅជាងសមត្ថភាព ដែលធ្លាប់ខួងដល់ទៅទៀត នេះបើយោងតាម ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន MIT។

/

បាតក្រោមដី គឺជាផ្នែកមួយយ៉ាងមានវ័យចំណាស់នៃថ្មស្ថិតនៅក្រោមរចនាសម្ព័ន្ធស្រទាប់ផែនដី ដែលមានទ្រង់ទ្រាយដូចភ្នំក្រឡាប់ផ្ងាឡើងលើ។ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការប៉ាន់ប្រមាណថា បាតដីនោះ អាចមានត្បូងពេជ្រពី ១-២ ភាគរយ ដែលមានន័យថា ត្បូងពេជ្រទម្ងន់ ១០០០ ពាន់លានតោន បានកប់នៅទីនោះ។

មានន័យថា ត្បូងពេជ្រ ១ តោន មាន ៥០,០០០,០០០ ការ៉ាត់ ដែលមានតម្លៃ ៣,០០០ ផោនក្នុងមួយការ៉ាត់ ដោយគណនាសរុប ឃើញ ១៥០,000,000,000,000,000,000,000,000 ផោន។

លោក Ulrich Faul អ្នកវិទ្យាសាស្រ្ដស្រាវជ្រាវ មកពីវិទ្យាស្ថាន MIT បាននិយាយថា យើងមិនអាចទៅដល់ត្បូងពេជ្រទាំងនោះទេ ប៉ុន្ដែពេជ្រនៅតែមាននៅទីនោះ ច្រើនជាងយើងធ្លាប់គិតពីមុនទៅទៀត។

/

ក្រុមអ្នកស្រាវជ្រាវ បានធ្វើសន្និដ្ឋានថា វាមានពេជ្រនៅទៅនោះ ដោយសារតែទិន្នន័យមិនធម្មតា នៅក្នុងដី ជាកន្លែងដែលរលកសម្លេង កាន់តែលឺញាប់ទៅៗ។  លោក Faul និងសហការីរបស់គាត់ បានគណនាឃើញថា ទិន្នន័យមិនធម្មតានេះ អាចមានត្បូងពេជ្រ ១- ២ ភាគរយ នៅក្នុងស្រទាប់បាតដី ៕

/

ប្រែសម្រួល​ ៖ សារ៉ាត

ប្រភព ៖ metro.co.uk